សម្ដែងជាសារណះល្ខោន”នៅលេណដ្ឋានតែមួយ”

(VOVWORLD) -
សម្ដែងជាសារណះល្ខោន”នៅលេណដ្ឋានតែមួយ” - ảnh 1សម្ដែងជាសារណះល្ខោន”នៅលេណដ្ឋានតែមួយ” 

នាយប់ថ្ងៃទី១៤កក្កដា នៅទីក្រុងវៀងច័ន្ទ(ប្រទេសឡាវ) ល្ខោននិយាយ”នៅលេណដ្ឋានតែមួយ” បានសម្ដែងជាផ្លូវការ។ នេះជាសកម្មភាពមួយក្នុងចំណោមសកម្មភាពអបអរសាទរឆ្នាំសាមគ្គីភាព មិត្តភាពវៀតណាម-ឡាវ ២០១៧។

          ល្ខោន”នៅលេណដ្ឋានតែមួយ” បាននិពន្ធឡើងពីរឿងពិត ស្ដីអំពីរូបភាពយុទ្ធជនស្ម័គ្រចិត្តវៀតណាម បានរួមជាមួយសមមិត្តឡាវតស៊ូប្រឆាំង ហើយពលីជីវិត នៅរណសិរ្ស Xiengkhuang (ភាគខាងជើងប្រទេសឡាវ) នាឆ្នាំ ១៩៧២។ លោក Buangan Savuvonge អនុរដ្ឋមន្ត្រីក្រសួងព័ត៌មាន វប្បធម៌និងទេសចរណ៍ឡាវ បានចែក រំលែកថា៖

          “ ល្ខោននេះជាការបង្ហាញដឹងគុណមួយចំពោះជំនាន់មុនៗ នៃប្រទេសទាំងពីរ ដែលបានរួមគ្នាតស៊ូប្រឆាំងសត្រូវរួម។ ទីពីរ នេះក៏ជាសកម្មភាពមួយអះអាងទំនាក់ទំនងមិត្តភាពជាប្រពៃណី រវាងប្រទេសទាំងពីរ ធ្វើអោយទិវារំលឹកខួបអនុស្សាវរីយ៍ធំរបស់យើងមានអត្ថន័យបន្ថែមទៀត៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ