សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា គាំទ្រការពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​វៀតណាមស្ដីពីការប្រយុទ្ធប្រឆាំងបទល្មើស

(VOVWORLD) - សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នឹងបន្តទទួលមរតក និងលើកតម្កើងសមិទ្ធិផលនានារបស់ជំនាន់មុន ដឹកនាំជួរថ្នាក់ដឹកនាំវ័យក្មេង បន្តពូនជ្រុំទំនាក់ទំនងកិច្ចសហប្រតិបត្តិការប្រពៃណី ទំនាក់ទំនងល្អប្រសើររវាងកម្ពុជា និងវៀតណាម។
សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា គាំទ្រការពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​វៀតណាមស្ដីពីការប្រយុទ្ធប្រឆាំងបទល្មើស - ảnh 1រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម លោក To Lam  ចូលជួបសម្តែងការគួរសមជាមួយសម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា (រូបថត៖ VOV)

បន្តសកម្មភាពក្នុងក្របខណ្ឌនៃដំណើរទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី ២៤ មករា រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម លោក To Lam  បានចូលជួបសម្តែងការគួរសមជាមួយសម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា។

ក្នុងជំនួបនេះ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចពិភាក្សាការងាររវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាលវៀតណាម ហើយមានគោលបំណងថា ភាគីទាំងពីរនឹងបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យប្រយុទ្ធប្រឆាំងបទល្មើសជាពិសេសគឺបទល្មើសគ្រឿងញៀន បទល្មើសបច្ចេកវិទ្យាខ្ពស់ កិច្ចសហប្រតិបត្តិការលើវិស័យផ្លាស់ប្ដូរឌីជីថល និងគាំទ្រក្នុងការលើកកម្ពស់សមត្ថភាពអនុវត្តន៍ច្បាប់ ។

ជាការឆ្លើយតប រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម លោក To Lam  បានសម្តែងនូវជំនឿជាក់ថា សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នឹងបន្តទទួលមរតក និងលើកតម្កើងសមិទ្ធិផលនានារបស់ជំនាន់មុន ដឹកនាំជួរថ្នាក់ដឹកនាំវ័យក្មេង បន្តពូនជ្រុំទំនាក់ទំនងកិច្ចសហប្រតិបត្តិការប្រពៃណី ទំនាក់ទំនងល្អប្រសើររវាងកម្ពុជា និងវៀតណាម។ លោករដ្ឋមន្ត្រី To Lam បានសង្កត់ធ្ងន់ថា នៅក្នុងកិច្ចពិភាក្សារវាងក្រសួងនគរបាលវៀតណាម និងក្រសួងមហាផ្ទៃកម្ពុជា ភាគីទាំងពីរបានឯកភាពបន្តផ្តល់អាទិភាពខ្ពស់បំផុតក្នុងការធានាសន្តិសុខជាតិ និងការថែរក្សាសណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមរបស់ប្រទេសទាំងពីរ ព្រមទាំងសម្របសម្រួលយ៉ាងជិតស្និទ្ធ ដើម្បីកសាងតំបន់ព្រំដែនសន្តិភាព ស្ថិរភាព និងអភិវឌ្ឍន៍៕

ប្រតិកម្មទៅវិញ

ផ្សេងៗ