សម្ដេចតេជោ ហ៊ុន សែន៖ ពិធីបុណ្យភ្ជុំបិណ្ឌជាការសាកល្បងចំពោះផែនការបើកប្រទេសឡើងវិញ
(VOVWORLD) - សម្ដេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា ប្រសិនបើប្រជាពលរដ្ឋចេះការពារ ខ្លួនឯង ហើយបន្ទាប់ពីបុណ្យភ្ជុំបិណ្ឌ ស្ថានភាពជម្ងឺរាតត្បាតមិនធ្ងន់ធ្ងរនោះ គឺប្រតិបត្តិ ការសេដ្ឋកិច្ចសង្គម អាចវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ។
ពិធីបុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយក្នុងចំណោមពិធីបុណ្យ ប្រពៃណីដ៏ធំបំផុតជារៀងរាល់ឆ្នាំនៅកម្ពុជា។ (រូបថត៖ VOV) |
ក្នុងសារជាសម្លេងដែលបានផ្សាយកាលពីព្រឹកថ្ងៃទី៦ ខែតុលា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសថា ការអនុញ្ញាតឲ្យប្រជាពលរដ្ឋ ចេញក្រៅក្នុងអំឡុងពេល៣ថ្ងៃបុណ្យភ្ជុំបិណ្ឌ នឹងជាការសាកល្បងដ៏ធំចំពោះផែនការ បើកសេដ្ឋកិច្ចសង្គមលើទូទាំងប្រទេសឡើងវិញ។
គួរជម្រាបថា ពិធីបុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយក្នុងចំណោមពិធីបុណ្យ ប្រពៃណីដ៏ធំបំផុតជារៀងរាល់ឆ្នាំនៅកម្ពុជា សំដៅរំលឹកដល់គុណបំណាច់របស់បុព្វ បុរស រាល់មនុស្សដែលបានចែកឋានទៅ។ ក្នុងអំឡុងពេលឈប់សម្រាកបុណ្យភ្ជុំបិណ្ឌ នោះ ប្រជាជនបានទៅកាន់វត្តអារាម ក៏ដូចជាទៅកំសាន្តយ៉ាងច្រើនកុះករ។
សម្ដេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា ប្រសិនបើប្រជាពលរដ្ឋចេះការពារ ខ្លួនឯង ហើយបន្ទាប់ពីបុណ្យភ្ជុំបិណ្ឌ ស្ថានភាពជម្ងឺរាតត្បាតមិនធ្ងន់ធ្ងរនោះ គឺប្រតិបត្តិ ការសេដ្ឋកិច្ចសង្គម អាចវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ។ ជាពិសេស សាលា រៀនអាចបើកឡើងវិញ ហើយផ្នែកទេសចរណ៍ផ្ទៃក្នុង ដែលជាវិស័យសំខាន់មួយនៃ សេដ្ឋកិច្ចជាតិ នឹងត្រូវបានរស់រៀនឡើងវិញផងដែរ៕