សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ កម្ពុជានឹងពង្រឹងទំនាក់ទំនងសហ ប្រតិបត្តិការជាមួយវៀតណាម
(VOVWORLD) - នាថ្ងៃទី ១១ តុលា នៅវិមានសន្តិភាព រាជធានីភ្នំពេញ ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំព្រះរាជាណាចក្រកម្ពុជា លោក Nguyen Huy Tang បានអញ្ជើញចូលជួបសម្តែង ការគួរសមជាមួយនាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ សម្តេចធិបតី ហ៊ុន ម៉ាណែត។
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជា លោក Nguyen Huy Tang អញ្ជើញចូលជួបសម្តែងការគួរសមជាមួយនាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ សម្តេចធិបតី ហ៊ុន ម៉ាណែត។ (រូបថត៖ VOV) |
ក្នុងជំនួបនេះ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះ សមិទ្ធិផលអភិវឌ្ឍន៍របស់វៀតណាម; ព្រមទាំងបញ្ជាក់ថា រដ្ឋាភិបាល និងអង្គភាពមាន សមត្ថកិច្ចរបស់កម្ពុជានឹង ពង្រឹងក៏ដូចជាពង្រីកទំនាក់ទំនងសហប្រតិបត្តិការគ្រប់ ជ្រុងជ្រោយជាមួយវៀតណាម។
សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងលោកឯកអគ្គរដ្ឋទូត Nguyen Huy Tang បានផ្លាស់ប្ដូរយោបល់អំពីខ្លឹមសារមួយចំនួនទាក់ទងនឹងទំនាក់ទំនងទ្វេភាគី; ឯកភាពបន្តរក្សាការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ គ្រប់កាណាលដើម្បីចែករំលែក បទពិសោធន៍ និងផ្លាស់ប្តូរព័ត៌មាន; បន្តពង្រីកយន្តការសហប្រតិបត្តិការដែលមាន ស្រាប់ និងយន្តការសហប្រតិបត្តិការត្រីភាគីរវាងវៀតណាម-ឡាវ-កម្ពុជា។ ទន្ទឹមនឹង នោះ ពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងទេសចរណ៍; ពិចារណាលើការពង្រីក កិច្ចសហប្រតិបត្តិការក្នុងវិស័យដែលមានសក្ដានុពល ហើយស្វែងរកកាលានុវត្តភាព និងយន្តការសហប្រតិបត្តិការថ្មីប្រកបដោយប្រសិទ្ធភាពដែលនាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ភាគីទាំងពីរ៕