សម្ដេចប៉ាប Francis ជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីដល់ប្រជាជនអាស៊ី

(VOVWORLD) -សម្ដេចប៉ាប Francis បានអញ្ជើញផ្ញើសេចក្ដីជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីដល់ប្រជាជនអាស៊ី និងតំបន់មួយចំនួននៅទូទាំងពិភពលោក ដែលកំពុងត្រៀមរៀបចំទទួលអំណរឆ្នាំថ្មីនាថ្ងៃទី ១៥ កុម្ភៈខាងមុខ។ 
សម្ដេចប៉ាប Francis ជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីដល់ប្រជាជនអាស៊ី - ảnh 1សម្ដេចប៉ាប Francis 

ក្នុងសេចក្ដីជូនពរនាថ្ងៃទី ១១ កុម្ភៈនៅបុរី Vantican នោះ សម្ដេចប៉ាប Francis បានជូនពរដល់ប្រជាជនទាំងមូលរស់នៅប្រកបដោយសាមគ្គីភាព និងពោរពេញទៅដោយបំណងប្រាថ្នាដ៏ល្អប្រសើរ ដើម្បីរួមចំណែកកសាងសង្គមមួយ ដែលមនុស្សគ្រប់រូបត្រូវបានការពារ រីកចំរើន និងសមាហរណកម្ម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ