|
សម្ដេចប៉ាប Francis (រូបថត៖AFP/TTXVN) |
(VOVworld) - នាថ្ងៃទី២៧ មិនា ក្នុងសារមួយឱកាសពិធីបុណ្យ Easter សម្ដេចប៉ាប
Francis បានថ្កោលទោសជាថ្មីម្ដងទៀតចំពោះជនដៃដល់នៃការវាយប្រហារភេរវកម្ម
បង្ហូរឈាមដែលកើតមានឡើងលើទូទាំងពិភពលោកក្នុងប៉ុន្មានថ្ងៃកន្លងទៅព្រម
ទាំងសំដែងការសោកស្ដាយចំពោះជនរងគ្រោះ ហើយអំពាវនាវឲ្យសហគមន៍អន្តរ
ជាតិខំប្រឹងប្រែងទប់ស្កាត់អំពើហឹង្សា។សម្ដេចប៉ាប Francis បានសង្កត់ធ្ងន់ថា អំពើ
ហឹង្សាបានបណ្ដាលឲ្យជនស៊ីវិលជាច្រើននៅប៊ែលហ្សិក ទួរគី នីហ្សេរីយ៉ា សាធា
រណៈរដ្ឋ Chad កាមេរូននិងកូតឌីវ័រត្រូវបង្ហូរឈាមនាពេលកន្លងទៅ។សម្ដេចប៉ាប
ក៏បានសំដែងគោលបំណងអំពីសន្តិភាពនៅប៉ាឡេស្ទីន អ៊ុយក្រែន លីប៊ី យេម៉ែន
និងអ៊ីរ៉ាក់ ព្រមទាំងដាស់តឿនពិភពលោកស្វែងរកដំណោះស្រាយ មួយឲ្យបាន
ឆាប់ៗសំដៅបញ្ចប់ជំលោះនៅស៊ីរីផងដែរ៕