សម្ដេចប៉ាបគាំទ្រកិច្ចសន្ទនាសំដៅបង្កើតសន្តិភាពឡើងវិញនៅឧបទ្វីបកូរ៉េ
(VOVWORLD) - នាថ្ងៃទី៨ មករា សម្ដេចប៉ាប Francis បានអំពាវនាវឲ្យប្រទេសនានាលើ ពិភពលោក គាំទ្រការខំប្រឹងប្រែងទាំងអស់ដែលជួយបន្ធូរស្រាលភាពតានតឹងនៅ ឧបទ្វីបកូរ៉េ ហើយរួមដៃគ្នាកសាងបទហាមឃាត់អាវុធនុយក្លេអ៊ែរ ដែលមាន លក្ខណៈនីត្យានុកូលភាពដ៏ច្បាស់លាស់។
នាថ្ងៃទី៨ មករា សម្ដេចប៉ាប Francis បានអំពាវនាវឲ្យប្រទេសនានាលើ ពិភពលោក គាំទ្រការខំប្រឹងប្រែងទាំងអស់ដែលជួយបន្ធូរស្រាលភាពតានតឹងនៅ ឧបទ្វីបកូរ៉េ ហើយរួមដៃគ្នាកសាងបទហាមឃាត់អាវុធនុយក្លេអ៊ែរ ដែលមាន លក្ខណៈនីត្យានុកូលភាពដ៏ច្បាស់លាស់។ អញ្ជើញថ្លែងបទសន្ទរកថាចំពោះមុខ អ្នកការទូតមកពីប្រទេសចំនួន១៨៥នោះ សម្ដេចប៉ាបបានសង្កត់ធ្ងន់ទៅលើសារ សំខាន់ពិសេសនៃការគាំទ្រកិច្ចសន្ទនាលើឧបទ្វីបកូរ៉េ ដើម្បីស្វែងរកវិធានការថ្មី សំដៅផ្សះផ្សាជំលោះនៅតំបន់នេះ ពង្រឹងការជឿទុកចិត្តទ្វេភាគី និងធានា អនាគតប្រកបដោយសន្តិភាព សំរាប់ប្រទេសកូរ៉េទាំង២ ក៏ដូចជាលើពិភពលោក ទាំងមូលផងដែរ៕