សម្តេចនាយករដ្ឋមន្ត្រីកម្ពុជាស្នើឱ្យពន្លឿនការចរចាដើម្បីបញ្ចប់ COC ស្តីពីសមុទ្រខាងកើតឲ្យបានឆាប់ៗ
(VOVWORLD) - ទន្ទឹមនឹងនោះ សម្តេចក៏បានថ្លែងអំណរគុណចំពោះអគ្គលេខាធិការអាស៊ានដែលបានគាំទ្រដល់ខួបលើកទី២០ នៃសេចក្តីថ្លែងការណ៍របស់ភាគីនៅសមុទ្រខាងកើត (DOC) និងស្នើឱ្យពន្លឿនការចរចាដើម្បីបញ្ចប់ COC នៅសមុទ្រខាងកើត ឱ្យបានឆាប់។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយលោក Dato Lim Jock Hoi អគ្គលេខាធិការអាស៊ាន (រូបថត៖ VOV) |
យោងតាមអ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាមប្រចាំនៅកម្ពុជា ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅកម្ពុជា ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩ ខែមករា នៅថ្ងៃទី១៧ ខែមករា អគ្គលេខាធិការនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លោក Dato Lim Jock Hoi បានជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រី សម្តេច តេជោ ហ៊ុន សែន ដើម្បីពិភាក្សាអំពីបញ្ហាមីយ៉ាន់ម៉ា សមុទ្រខាងកើតនិងបញ្ហាបញ្ចូលទីម័រខាងកើតជាសមាជិកអាស៊ាន។ ក្នុងជំនួបនេះ លោកនាយករដ្ឋមន្រ្តី សម្តេចតេជោ ហ៊ុន សែន បានលើកឡើងពីគោលបំណងសំខាន់ៗចំនួនបី សម្រាប់ដំណើរទស្សនកិច្ចរបស់សម្តេចទៅកាន់ប្រទេស មីយ៉ាន់ម៉ានាពេលថ្មីៗនេះ៖ ទី១ ការសម្របសម្រួលបទឈប់បាញ់; ទីពីរគឺផ្តល់ជំនួយមនុស្សធម៌ និងទីបីគឺដើម្បីត្រួសត្រាយផ្លូវសម្រាប់បេសកជនពិសេសរបស់ប្រធានអាស៊ានទទួលបន្ទុកមីយ៉ាន់ ម៉ា។ ទន្ទឹមនឹងនោះ សម្តេចក៏បានថ្លែងអំណរគុណចំពោះអគ្គលេខាធិការអាស៊ានដែលបានគាំទ្រដល់ខួបលើកទី២០ នៃសេចក្តីថ្លែងការណ៍របស់ភាគីនៅសមុទ្រខាងកើត (DOC) និងស្នើឱ្យពន្លឿនការចរចាដើម្បីបញ្ចប់ COC នៅសមុទ្រខាងកើត ឱ្យបានឆាប់។
អគ្គលេខាធិការអាស៊ាន លោក Dato Lim Jock Hoi បានគាំទ្រគំនិតផ្តួចផ្តើម របស់កម្ពុជាក្នុងឆ្នាំជាប្រធានអាស៊ាន ២០២២ ហើយបានសន្យាថា នឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយកម្ពុជា។ ទាក់ទិននឹងបញ្ហាទីម័រខាងកើត លោក Dato Lim Jock Hoi មានប្រសាសន៍ថា លេខាធិការដ្ឋានអាស៊ាននឹងបន្តគាំទ្រ ជាពិសេសក្នុងការកសាងសមត្ថភាពសម្រាប់មន្ត្រីទីម័រខាងកើត ក្នុងនោះសង្កត់ធ្ងន់លើតម្រូវការក្នុងការមើលឃើញវឌ្ឍនភាពសម្រាប់ទីម័រខាងកើត ត្រៀមខ្លួនជាស្រេចក្លាយទៅជាសមាជិករបស់អាស៊ាន៕