(VOVworld)-នាព្រឹកថ្ងៃទី២៦ធ្នូ សម្តេចនាយករដ្ឋមន្រ្តីកម្ពុជាហ៊ុនសែនបានអញ្ជើញមកដល់ទីក្រុងហាណូយចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លុវការនៅប្រទេសវៀតណាម។ នេះគឺជាដំនើរទស្សនកិច្ចដំបូងនៅបរទេស បន្ទាប់ពីសម្តេចត្រូវបានជ្រើសតាំងជានាយករដ្ឋមន្រ្តីជាថ្មីម្តងទៀតនាខែ កញ្ញាកន្លងទៅ។ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung បានធ្វើ ជាអធិបតីពិធីទទួលសម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែននៅវិមានរដ្ឋាភិបាលវៀត ណាម។
|
សម្តេចនាយករដ្ឋមន្រ្តីកម្ពុជាហ៊ុនសែននិងនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung ( TTXVN) |
ក្នុងកិច្ចចរចារបន្ទាប់ពីពិធីទទួល នាយករដ្ឋមន្ត្រីទាំងពិររូបបានសម្ដែងនូវការប្តេជ្ញាចិត្តធ្វើអោយទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរឡើងកំរិតថ្មី នាពេលខាងមុខនេះ។ ដោយឈរទៅលើស្មារតីនោះ ភាគីទាំងពិរបានព្រមព្រៀងបន្តរក្សារការផ្លាស់ប្តូរបណ្ដាគណប្រតិភូ ជួបប្រាស្រ័យរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរក៏ដូចជារវាងបណ្ដាក្រសួង ស្ថាប័ន និងតំបន់នៃប្រទេសទាំងពីរ ដើម្បីបង្កើនការយល់ដឹងគ្នាទៅវិញទៅមក ឯកភាពប្តូរ បង្កលក្ខណះងាយស្រួលសំរាប់គ្នាទៅវិញទៅមកក្នុងការពង្រីករាល់សក្ដានុភាពរវាង
ប្រទេសនិមួយៗ ដូចជា៖ទេសចរណ៍ ពាណិជ្ជកម្ម ធនាគារ…ជាដើមដើម្បីខំប្រឹងប្រែងនាំតំលៃប្រាក់ពាណិជ្ជកម្មនៃប្រទេសទាំងពីរឡើងដល់៥ពាន់លានដុល្លារអាមេរិក នាដើមឆ្នាំ ២០១៥។ នាយករដ្ឋមន្ត្រីទាំងពីររូបក៏បានឯកភាពដែរថាជំរុញ ជួយឧបត្ថម្ភនិងធានាអោយគ្រប់សកម្មភាពវិនិយោគ ធ្វើអាជីវកម្មរបស់អង្គភាពអាជីវកម្មវៀតណាមនៅកម្ពុជា ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ។
ភាគីទាំងពីរបន្តសហប្រតិបត្តិការដ៏ល្អិតរមួតក្នុងវិស័យសន្តិសុខ ការពារប្រទេស បង្កើនកិច្ចសហប្រតិបត្តិការក្នុងការរាំងស្កាត់អំពើភេរវកម្ម …។ល។
ស្ដីពីបញ្ហាសមុទ្រខាងកើត ភាគីទាំងពីរបានលើកកំពស់គោលជំហររបស់អាស៊ាន ដែលបានលើកឡើង ក្នុងសេចក្ដីប្រកាសគោលការណ៍៦ខ របស់អាស៊ានស្ដីពីសមុទ្រខាងកើត គោរពការរក្សារសន្តិភាព ស្ថិរភាពនៅសមុទ្រខាងកើត ដោះស្រាយជំលោះតាមសន្តិវិធី ដោយឈរលើ ។
នារសៀលថ្ងៃដ៏ដែល សម្តេចនាយករដ្ឋមន្រ្តីហ៊ុនសែន បានមាន ការជួបសន្ទនាជាមួយប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung ។ នៅទីនេះ ប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh Hung បានវាយតម្លៃខ្ពស់ចំពោះការដែលសម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែនជ្រើសរើសវៀតណាមជាទីមកដល់ដំបូងបន្ទាប់ពីការបានជ្រើសតាំងជានាយករដ្ឋមន្រ្តីជថ្មីម្តងទៀត។ លោក Nguyen Sinh Hung បានអះអាងថាវៀតណាមយកចិត្តទុក
ដាក់និងគំាទ្រទំនាក់ទំនងមិត្តភាពជាប្រពៃណីនិងកិច្ចសហប្រតិបត្តិការជិតស្នីទជាមួយរដ្ឋសភាកម្ពុជាពិសេសគាំទ្រគ្នាទៅវិញទៅមកលើបណ្តាវេទិកាអន្តរសភាក
ក្នុងតំបន់និងលើពិភពលោក។
ក្នុងថ្ងៃដ៏ដែល សម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែនបានអញ្ជើញមកសម្តែងការ
គួរសមចំពោះអគ្គលេខាងបក្សកុម្មុនិស្តវៀតណាមលោក Nguyen Phu Trong។
តាមរបៀបវារៈនាថ្ងៃទី២៧ធ្នូ សម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែននឹងទៅដាក់កម្រង
ផ្ការនៅស្តប់រំលឹកវិញ្ញាណក្ខ័ន្ធយុទ្ធជនពលី និងប្រាំងតំកលសពលោក ប្រធានហូជីមិញ។លោកក៏មានជំនួបជួបប្រាស័្រយជាមួយវិនិយោគិនវៀតណាម និងសមាគមន៍មិតភាពវៀតណាមកម្ពុជាផងដែរ។
ក្នុងពិធីទទួលជួបសន្ទនានារសៀលថ្ងៃទី២៦ធ្នូលោកNguyen Phu Trongបានប្រសិទ្ឋិពររាល់សមិទ្ឋិសំខាន់ៗដែលប្រជាជនកម្ពុជាទទួលបានលើកិច្ចការក្នុងប្រទេសនិងកិច្ចការបរទេស។លោកក៍បានប្រសិទ្ឋិពរការដែលកម្ពុជារៀបចំការបោះឆ្នោតរដ្ឋសភាអាណត្តិទី៥ប្រកបដោយជោគជ័យនិងជ័យជំនះរបស់គណះបក្សប្រជាជនកម្ពុជាក្នុងការបោះឆ្នោតនេះ។លោកNguyen Phu Trongបានអបអរសារទរការដែលសម្តេចនាយករដ្ឋមន្រ្តីហ៊ុនសែនត្រូវបានជ្រើសតាំងធ្វើជា នាយករដ្ឋមន្រ្តីរាជរដ្ឋាភិបាលកម្ពុជាជាថ្មីម្តងទៀត។
ក្នុងពិធីទទួលជួបសន្ទនានារសៀលថ្ងៃដដែលនៅវិមានប្រធានរដ្ឋប្រធានរដ្ឋវៀតណាមលោក Truong Tan Sangបានសង្កត់ធ្ងន់ថា៖ការដែលសម្តេចនាយករដ្ឋមន្រ្តីហ៊ុនសែនដឹកនាគណះប្រតិភូជាន់ខ្ពស់កម្ពុជាទៅបំពេញទស្សនកិច្ចនៅប្រទេសវៀតណាមបានបង្ហាញពីសក្ខីភាពដ៍រស់រវើកក្នុងទំនាក់ទំនងមិត្តភាពជាពិសេសរវាងប្រទេសទាំង២។លោកបានអះអាងថែមទៀតថា៖វៀតណាមផ្តោតការយកចិត្តទុកដាក់ដល់ទំនាក់ទំនងមិត្តភាពជាប្រពៃណីជាមួយកម្ពុជា៕