សម្តេចប៉ាប Francis ទៅទស្សនកិច្ចឈូងសមុទ្រដើម្បីសរសេរឡើងប្រវត្តិសាស្រ្តថ្មីនៃទំនាក់ទំនងរវាងសាសនាទាំងពីរ

(VOVWORLD) - នាថ្ងៃទី ៣ ខែកុម្ភៈ សម្តេចប៉ាបហ្វ្រង់ស័រ បានធ្វើទស្សនកិច្ចទៅកាន់បណ្តាប្រទេសអារ៉ាប់ អេមីរ៉ាតអារ៉ាប់រួម (UAE) និងក្លាយទៅជាសម្តេចប៉ាបទី ១ ដែលមកទស្សនាឧបទ្វីបអារ៉ាប់។

សម្តេចប៉ាប Francis ត្រូវបានព្រះអង្គម្ចាស់ Mohammed bin Zayed al-Nahyan ទទួលបដិសណ្ឋារកិច្ចនិងបានអមដំណើរទៅមហាបូជាចារ្យ Ahmed al Tayeb - ប្រធានសាកលវិទ្យាល័យ អាល់អាហ្សារបស់អេហ្ស៊ីប។ សម្តេចប៉ាបនឹងជួបជាមួយថ្នាក់ដឹកនាំមូស្លីមនិងធ្វើការអធិស្ឋានកណ្តាលវាលសម្រាប់បរិស័ទ្ធកាន់គ្រីស្ទសាសនា ប្រហែល 135.000 នាក់នៅក្នុងព្រឹត្តិការណ៍ដែលមិនធ្លាប់មានពីតាំពីមុនមកនៅលើឧបទ្វីបអារ៉ាប់។ សម្តេចប៉ាប់ Francis បានឲ្យដឹងថា ដំណើរទស្សនកិច្ចរបស់សម្តេចគឺជាឱកាសដើម្បីសរសេរឡើងនូវប្រវត្តិសាស្រ្តថ្មីនៃទំនាក់ទំនងរវាងសាសនាទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ