សម្តេចប៉ាប Francis បានអំពាវនាវឱ្យបញ្ឈប់អំពើហឹង្សាជ្រុលនិយមនៅអ៊ីរ៉ាក់

(VOVWORLD) - កាលពីថ្ងៃទី ៥ ខែមីនា សម្តេចប៉ាប Francis ដែលកំពុងបំពេញទស្សនកិច្ចនៅអ៊ីរ៉ាក់ បានអំពាវនាវឱ្យបញ្ឈប់នូវលិទ្ធិជ្រុលនិយមនិងអំពើហឹង្សាដែលបានញាំញីប្រទេសអ៊ីរ៉ាក់ អស់រយៈពេលជាច្រើនទសវត្សមកហើយ។ 
សម្តេចប៉ាប Francis បានអំពាវនាវឱ្យបញ្ឈប់អំពើហឹង្សាជ្រុលនិយមនៅអ៊ីរ៉ាក់ - ảnh 1ផ្ទាំងបដាបោះពុម្ភរូបរបស់សម្តេចប៉ាប Francis នៅរដ្ឋធានីបាកដាដ ប្រទេសអ៊ីរ៉ាក់នៅថ្ងៃទី ៥ ខែមីនាឆ្នាំ ២០២១ (រូបថត៖ AFP/TTXVN)

សារខាងលើ ត្រូវបានសម្តេចប៉ាប Francis  លើកឡើងពីវិមានប្រធានា ធិបតីអ៊ីរ៉ាក់ ក្នុងឱកាសជួបជាមួយលោកប្រធានាធិបតី Barham Salih រួមទាំងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលនិងមន្ត្រីសាសនាជាច្រើនរូប។ នៅក្នុងជំនួបនេះ សម្តេចប៉ាប Francis ក៏ បានអំពាវនាវដល់មន្រ្តីអ៊ីរ៉ាក់ ឲ្យ ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ រំលោភអំណាចនិងរំលោភច្បាប់។

ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្រ កត់សម្គាល់ជាលើកដំបូងដែលសម្តេចប៉ាបមួយអង្គបានធ្វើទស្សនកិច្ចនៅប្រទេសអ៊ីរ៉ាក់ (ប្រទេសដែលមានជនអ៊ីស្លាមនិកាយស៊ីអ៊ីតភាគច្រើន) សម្តេចប៉ាប Francis គ្រោងនឹងជួបជាមួយមេដឹកនាំអ៊ីស្លាមនិកាយស៊ីអ៊ីត Ali Sistani។  សម្តេចប៉ាបនឹងធ្វើទស្សនកិច្ចនៅទីក្រុងចំនួនបួនរួមទាំងទីក្រុងម៉ូស៊ូល ដែលជាអតីត “កំពែង” របស់អង្គការភេរវកររដ្ឋអ៊ីស្លាម (IS) ស្វ័យប្រកាស និងជាកន្លែងមានព្រះវិហារនិងអគារផ្សេងទៀតត្រូវបំផ្លិចបំផ្លាញដោយសារតែជម្លោះ។

សូមគូសបញ្ជាក់ថា អ៊ីរ៉ាក់បានដាក់ពង្រាយភ្នាក់ងារសន្តិសុខរាប់ពាន់នាក់ដើម្បីការពារសម្តេចប៉ាប Francis ក្នុងដំណើរទស្សនកិច្ចនេះ ចំពេលមានការវាយប្រហារដោយគ្រាប់រ៉ុក្កែតនិងការបំផ្ទុះគ្រាប់បែកអត្តឃាត បង្កការព្រួយបារម្ភពីសុវត្ថិភាពរបស់សម្តេចប៉ាប៕

ប្រតិកម្មទៅវិញ

ផ្សេងៗ