សម្តេចប៉ាប Francis អំពាវនាវឱ្យអ៊ីស្រាអែលនិងប៉ាឡេស្ទីន​ធ្វើ​កិច្ច​​សន្ទនា​ដើម្បី​សន្តិភាព

(VOVWORLD) - សម្តេចប៉ាប Francis ក៏បានអំពាវនាវដល់សហគមន៍អន្តរជាតិស្វែងរកជាបន្ទាន់នូវមធ្យោបាយមួយ ដែលជាការសន្ទនាដោយស្មោះស្ម័គ្រដើម្បីស្វែងរកសន្តិភាពរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន។
សម្តេចប៉ាប Francis អំពាវនាវឱ្យអ៊ីស្រាអែលនិងប៉ាឡេស្ទីន​ធ្វើ​កិច្ច​​សន្ទនា​ដើម្បី​សន្តិភាព - ảnh 1សម្តេចប៉ាប Francis (រូបថត៖ Reuters)

សម្តេចប៉ាប Francis កាលពីថ្ងៃទី ២៩ ខែមករា បានអំពាវនាវឱ្យអ៊ីស្រាអែល និងប៉ាឡេស្ទីន ធ្វើកិច្ចសន្ទនាដើម្បីស្វែងរកដំណោះស្រាយប្រកប ដោយសន្តិវិធីសម្រាប់ជម្លោះដែលអូសបន្លាយជាច្រើនទសវត្សរ៍;  ហើយបានថ្កោលទោសរាល់អំពើហឹង្សាប្រឆាំងគ្នាទៅវិញទៅមកនៅក្នុងតំបន់សក្ការបូជានៃទីក្រុងយេរូសាឡឹម។  សម្តេចប៉ាប Francis ក៏បានអំពាវនាវដល់សហគមន៍អន្តរជាតិស្វែងរកជាបន្ទាន់នូវមធ្យោបាយមួយ ដែលជាការសន្ទនាដោយស្មោះស្ម័គ្រដើម្បីស្វែងរកសន្តិភាពរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន។

សូមគូសបញ្ចាក់ថា នាពេលថ្មីៗនេះ អ៊ីស្រាអែល និងប៉ាឡេស្ទីន តែងតែកើតឡើងឧប្បត្តិហេតុហិង្សាជាបន្តបន្ទាប់ ដែលធ្វើឲ្យមនុស្សជាច្រើននាក់បានស្លាប់និងរងរបួស រួមទាំងជនស៊ីវិលប៉ាឡេស្ទីនជាច្រើននាក់ផងដែរ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ