សមុទខាងកើតនៅតែជាបញ្ហាសំខាន់នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន
Van Do - អ្នកយកព័ត៌មាន VOV នៅកម្ពុជា -  
(VOVWORLD) - ទោះបីជានៅឆ្នាំ ២០២២ ពុំសូវកើតមានភាពតានតឹងខ្លាំងពេកក៏ដោយ ក៏សមុទ្រខាងកើត នៅតែជាបញ្ហាសំខាន់ក្នុងរបៀបវារៈនៃកិច្ចប្រជុំកំពូលនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។
លោក គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា និងជាអ្នកនាំពាក្យសម្រាប់កិច្ចប្រជុំអាស៊ានឆ្នាំ ២០២២ (រូបថត៖
Van Do - អ្នកយកព័ត៌មាន VOV នៅកម្ពុជា) |
នេះជាការអះអាងរបស់លោក គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងជាអ្នកនាំពាក្យនៃកិច្ចប្រជុំអាស៊ានឆ្នាំ២០២២ ក្នុងសន្និសីទសារព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធកាលពីថ្ងៃទី១១ វិច្ឆិកា នៅទីក្រុងភ្នំពេញប្រទេស កម្ពុជា។
បើតាមលោក គង់ ភោគ បញ្ហាសមុទ្រខាងកើត តែងតែទទួលបានការយកចិត្តទុកដាក់និងផ្លាស់ប្តូរមតិយ៉ាងទូលំទូលាយពីថ្នាក់ដឹកនាំនៃប្រទេសអាស៊ាន។ ថ្នាក់ដឹកនាំនៃបណ្តាប្រទេសអាស៊ានបានអះអាងនូវសារៈសំខាន់ និងទំនួលខុសត្រូវរបស់ប្រទេសនានាក្នុងការថែរក្សាសន្តិភាព សន្តិសុខ និងស្ថិរភាពនៅសមុទ្រខាងកើត ដោយសង្កត់ធ្ងន់លើការអនុវត្តពេញលេញ និងប្រកបដោយប្រសិទ្ធភាពនៃសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) ហើយនឹងសម្រេចបានយ៉ាងឆាប់ៗនាពេលខាងមុខ នូវ COC ប្រកបដោយប្រសិទ្ធភាព ជាក់ស្តែង សមស្របជាមួយច្បាប់អន្តរជាតិ។
ទាក់ទិននឹងការចរចាអំពីក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (COC) លោក គង់ ភោគ មានប្រសាសន៍ថា ភាគីនានាត្រូវជួបគ្នាជាផ្ទាល់ ហើយសង្ឃឹមថា ក្រោយជំងឺរាតត្បាត កូវីដ១៩ ភាគីទាំងពីរនឹងសហការយ៉ាងសកម្មថែមទៀត ដើម្បីសម្រេចបាន COC ក្នុងពេលឆាប់ៗនេះ៕
Van Do - អ្នកយកព័ត៌មាន VOV នៅកម្ពុជា