សមុទ្រខាងកើតជាចំណុចស្នូលក្នុងដំណើរទស្សនកិច្ចនៅទ្វីបអាស៊ីរបស់ប្រធានាធិបតីអាមេរិក
|
សមុទ្រខាងកើតជាចំណុចស្នូលក្នុងដំណើរទស្សនកិច្ចនៅទ្វីបអាស៊ីរបស់ប្រធានាធិបតីអាមេរិក (AP) |
Vovworld-នាថ្ងៃទី១២វិច្ឆិកាសេតវិមានបានឲ្យដឹងថា ជំលោះអធិបតេយ្យភាព
នៅសមុទ្រខាងកើតនឹងជាបញ្ហាស្នូលក្នុងជំនួបសន្ទនារវាងប្រធានាធិបតីអាមេរិក
លោក Barack Obama ជាមួយថ្នាក់ដឹកនាំទ្វីបអាស៊ីនាសប្ដាហ៍ខាងមុខ។ តាមទីប្រឹក្សា
សន្តិសុខជាតិអាមេរិកលោកស្រី Susan Rice ថា រាល់សេចក្តីប្រកាសអធិបតេយ្យភាពនៅសមុទ្រខាងកើតនឹងជាប្រធានបទលេចធ្លោក្នុងដំណើរទស្សនកិច្ចទៅកាន់ហ្វីលីពីននិងម៉ាឡេស៊ីរបស់ប្រធានាធិបតីអាមេរិក។ លោកស្រីបានឲ្យដឹងថា បញ្ហានេះជាចំណុចស្នូលដែលនឹងត្រូវបានពិភាគ្សានៅសន្និសីទកំពូលអាស៊ីបូព៌ានិងសន្និសីទកំពូលអាស៊ាន-អាមេរិក(នៅម៉ាឡេស៊ី)ក៏ដូចជាក្នុងជំនួបសន្ទនាផ្សេងៗរបស់អាមេរិកក្នុងដំណើរទស្សនកិច្ចនៅទ្វីអាស៊ី។
មុននោះចិនបានអះអាងថា សន្និសីទជាន់ខ្ពស់អាស៊ិ-ប៉ាស៊ីហ្វិក (APEC) នៅក្រុង Manila ហ្វីលីពីនប្រព្រឹត្តទៅនាថ្ងៃទី១៨និង១៩វិច្ឆិកានឹងមិនពិភាគ្សាអំពីភាពតានតឹងឡើងជណ្ដើរនៅសមុទ្រខាងកើតឡើយ៕