សមុទ្រខាងកើត-ប្រធានបទស្នូលនៃសិក្ខាសាលាអន្តរជាតិស្ដីអំពីសមុទ្រឥណ្ឌា

សមុទ្រខាងកើត-ប្រធានបទស្នូលនៃសិក្ខាសាលាអន្តរជាតិស្ដីអំពីសមុទ្រឥណ្ឌា - ảnh 1
ទិដ្ឋភាពនៃសិក្ខាសាលានេះ (រូបថត៖ Huy Bình-Đăng Chính/Vietnam+)

(VOVworld) - នាថ្ងៃទី១៨ មិនា ទីក្រុង New Delhi បានប្រារព្ធសិក្ខាសាលាអន្តរជាតិ
ស្ដីអំពីបញ្ហាភូមិសាស្ត្រនយោបាយដែលកំពុងងើបឡើងនៅសមុទ្រឥណ្ឌាដោយ
មានការចូលរួមរបស់អ្នកប្រាជ្ញ អ្នកស្រាវជ្រាវ ​ឯកអគ្គរដ្ឋទូតរបស់ឥណ្ឌានិងប្រទេស
ដទៃទៀត។ថ្លែងមតិនៅទីនេះ សាស្ត្រាចារ្យ Baladas Ghoshal ដែលជាអ្នកប្រាជ្ញល្បី
ឈ្មោះនៃសមាគមស្រាវជ្រាវសមុទ្រឥណ្ឌា (SIOS) បានចាត់ទុកថា សមុទ្រខាងកើត
កំពុងលេចឡើងដូចជាចំណុចក្ដៅសំខាន់មួយ មិនត្រឹមតែទាក់ ទិនដល់ប្រទេស
នានាក្នុងតំបន់ប៉ុណ្ណោះទេ ថែមទាំងនៅខាងក្រៅតំបន់ទៀតផង នៅពេលចិនកំពុង
ដំណើរការអំពើសាងសង់និងដាក់ពង្រាយយោធានៅតំបន់ សមុទ្រនេះ។ឧត្តមសេ
នីយ៍ត្រីកងទ័ពជើងទឹកឥណ្ឌាលោក O P Sharma បានដក ស្រង់ច្បាប់អន្តរជាតិ
ដើម្បីបញ្ជាក់ថា ការដែលចិនប្រកាសអំពីអធិបតេយ្យភាព ចំពោះតំបន់ភាគច្រើន
នៅសមុទ្រខាងកើតគឺមិនត្រឹមត្រូវតាមច្បាប់អន្តរជាតិនិងអនុសញ្ញាអ.ស.បស្ដីអំពី
ច្បាប់សមុទ្រ១៩៨២ (UNCLOS) ដែលចិនក៏ជាសមាជិក ដែរ។ក្នុងបទសន្ទរកថា
របស់ខ្លួន លោក Vo Xuan Vinh នៃវិទ្យាស្ថានស្រាវជ្រាវ អាស៊ីអាគ្នេយ៍ (ISAS) ចំណុះសភាបណ្ឌិតវិទ្យាសាស្ត្រសង្គមវៀតណាមបាន ថ្កោលទោសអំពើដោយ
ឯកតោភាគីរបស់ចិននៅសមុទ្រខាងកើត ហើយអះអាង នូវអធិបតេយ្យភាព
ដ៏ស្របច្បាប់របស់វៀតណាមចំពោះប្រជុំកោះ Hoang Sa និង Truong Sa៕

ប្រតិកម្មទៅវិញ

ផ្សេងៗ