សមុទ្រសន្តិភាពគឺជាលក្ខខ័ណ្ឌចម្បងសម្រាប់ការស្តារឡើងវិញប្រកបដោយនិរន្តរភាពក្រោយជំងឺរាតត្បាតកូវីដ ១៩

(VOVWORLD) - សិក្ខាសាលាវិទ្យាសាស្ត្រអន្តរជាតិលើកទី ១៤ ស្តីពីសមុទ្រខាងកើត ដោយប្រធានបទ “សមុទ្រសន្តិភាព ការស្តារឡើងវិញដោយចីរភាព” រៀបចំដោយបណ្ឌិត្យសភាការទូតវៀតណាម បានបើកនាព្រឹកថ្ងៃទី ១៦ ខែវិច្ឆិកា នៅទីក្រុង Da Nang។ 
សមុទ្រសន្តិភាពគឺជាលក្ខខ័ណ្ឌចម្បងសម្រាប់ការស្តារឡើងវិញប្រកបដោយនិរន្តរភាពក្រោយជំងឺរាតត្បាតកូវីដ ១៩ - ảnh 1ទិដ្ឋភាពនៃសិក្ខាសាលាវិទ្យាសាស្ត្រអន្តរជាតិលើកទី ១៤ ស្តីពីសមុទ្រខាងកើត ដោយប្រធានបទ “សមុទ្រសន្តិភាព ការស្តារឡើងវិញដោយចីរភាព” (រូបថត៖ VOV)

សិក្ខាសាលានេះ បានប្រព្រឹត្តទៅក្នុងរយៈពេល ២ ថ្ងៃ  គឺថ្ងៃទី ១៦ និង ១៧ ខែវិច្ឆិកា ដោយមានការចូលរួមពីគណៈប្រតិភូជិត ៥០០ នាក់ ដែលជាអ្នកជំនាញដ៏មានកិត្យានុភាពមកពី ២០ ប្រទេស និងអ្នកតំណាងមកពីទីភ្នាក់ងារតំណាងបរទេសនៅវៀតណាម ដោយផ្ទាល់ផងនិងតាមប្រព័ន្ធអនឡាញផង។

ថ្លែងមតិក្នុងពិធីបើកសិក្ខាសាលា អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Quang Hieu បានអះអាងថា គោលនយោបាយរបស់វៀតណាមអំពីសមុទ្រខាងកើតគឺគោរព និងមានសុច្ឆន្ទៈពេញលេញក្នុងការអនុវត្តបទប្បញ្ញត្តិនៃច្បាប់អន្តរជាតិ; ដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងធម្មនុញ្ញនៃអង្គការសហប្រជាជាតិ។ វៀតណាមតែងតែយកចិត្តទុកដាក់ ចំពោះការប្រើប្រាស់ប្រកបដោយនិរន្តរភាព និងការអភិរក្សមហាសាគរ សមុទ្រ និងធនធានសមុទ្រ។

សមុទ្រសន្តិភាពគឺជាលក្ខខ័ណ្ឌចម្បងសម្រាប់ការស្តារឡើងវិញប្រកបដោយនិរន្តរភាពក្រោយជំងឺរាតត្បាតកូវីដ ១៩ - ảnh 2អនុរដ្ឋមន្ត្រីក្រសួងការបរទេស លោក Pham Quang Hieu ថ្លែងសុន្ទរកថាបើកសិក្ខាសាលា (រូបថត៖ VOV)

ទាក់ទងនឹងប្រធានបទនៃសិក្ខាសាលា “សមុទ្រសន្តិភាព ការស្តារឡើងវិញដោយចីរភាព” អនុរដ្ឋមន្ត្រី Pham Quang Hieu បានសង្កត់ធ្ងន់ថា សមុទ្រសន្តិភាពគឺជាតម្រូវការជាមុនសម្រាប់ការស្តារឡើងវិញប្រកបដោយនិរន្តរភាព ក្រោយជំងឺរាតត្បាតកូវីដ-១៩។ ដូច្នេះ សហគមន៍អន្តរជាតិត្រូវមានដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត ដើម្បីកែលម្អលក្ខណៈតម្លាភាព និងលើកកម្ពស់ការជឿទុកចិត្តជាយុទ្ធសាស្ត្រក្នុងចំណោមភាគីនានា ហើយត្រូវមានសកម្មភាពជាក់ស្តែង ដើម្បីរក្សាស្ថិរភាពនយោបាយ និងការស្តារសេដ្ឋកិច្ច ប្រជាជាតិហើយត្រូវមានគំនិតផ្តួចផ្តើមសម្រាប់ជំរុញពហុភាគីនិយម ជាពិសេស តួនាទីមជ្ឈភាពរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ផងដែរ។

“ឆ្នាំនេះគឺជាខួបលើកទី ៤០ នៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ - UNCLOS ។ សិក្ខាសាលានេះគឺជាឱកាសមួយដើម្បីបញ្ជាក់សារជាថ្មីអំពីសារៈសំខាន់នៃច្បាប់សមុទ្រ ជាពិសេស UNCLOS ក្នុងការផ្តល់នូវក្របខ័ណ្ឌច្បាប់ដ៏ទូលំទូលាយមួយសម្រាប់បញ្ហានៅសមុទ្រ និងមហាសមុទ្រ រួមទាំងការអភិរក្ស និងការប្រើប្រាស់ប្រកបដោយនិរន្តរភាពនៃសមុទ្រ មហាសាគរ និងធនធាននៅក្នុងសមុទ្រ”។

សមុទ្រសន្តិភាពគឺជាលក្ខខ័ណ្ឌចម្បងសម្រាប់ការស្តារឡើងវិញប្រកបដោយនិរន្តរភាពក្រោយជំងឺរាតត្បាតកូវីដ ១៩ - ảnh 3សិក្ខាសាលាបានប្រមូលផ្តុំវាគ្មិនជិត៤០នាក់ ដែលជាអ្នកជំនាញដ៏មានកិត្យានុភាពមកពីជិត២០ប្រទេស (រូបថត៖ VOV)

នៅសម័យពិភាក្សា វាគ្មិនបានធ្វើការវិភាគអំពីការវិវត្តនៅសមុទ្រខាងកើត តាមទស្សនៈនយោបាយ និងច្បាប់; និន្នាការនៃការប្រកួតប្រជែងអំណាច នៅសមុទ្រខាងកើត; យន្តការអនុពហុភាគី; បញ្ហាសន្តិសុខប្រពៃណី និងមិនមែនប្រពៃណី និងវិធានការនានា ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការដែនសមុទ្រ សន្តិសុខ និងវិបុលភាពនៃតំបន់មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិក។ លក្ខណៈពិសេសថ្មីនៃសិក្ខាសាលាឆ្នាំនេះ គឺការរៀបចំសម័យប្រជុំពិភាក្សាសម្រាប់ជនជាតិវៀតណាមនៅឯបរទេស ក្នុងគោលបំណងប្រមូលផ្តុំសំឡេងនៃសហគមន៍វៀតណាមក្នុងការកសាង វៀតណាមជាសមាជិកសកម្ម និងការទទួលខុសត្រូវក្នុងសហគមន៍អន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ