សម័ប្រជុំលើកទី ៧ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមបើកជាផ្លូវការ

សម័ប្រជុំលើកទី ៧ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមបើកជាផ្លូវការ - ảnh 1
សម័ប្រជុំលើកទី ៧ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមបើកជាផ្លូវ ការ (VNA)


(VOVworld) – នាព្រឹកថ្ងៃទី ២០ កុម្ភៈ សម័យប្រជុំលើកទី ៧ គណៈកម្មាធិការ
អចិន្ត្រៃយ៍រដ្ឋសភាវៀតណាមបានបើកជាផ្លូវការនៅទីក្រុងហាណូយ។ ថ្លែងមតិ
នៅពិធីបើក ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានឲ្យដឹងថា៖
ក្នុងរយៈពេល ២ ថ្ងៃធ្វើការ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាផ្តល់មតិចំពោះ
 បញ្ហាសំខាន់ៗដែលនៅមានការខ្វែងគំនិតមួយចំនួននៃគំរោងច្បាប់ចំនួន ២
 គឺ៖ គំរោងច្បាប់បំពេញបន្ថែមនិងធ្វើវិសោធនកម្មរបស់ក្រមច្បាប់ព្រហ្មទ័ណ្ឌ
និងគំរោង ច្បាប់ធារាសាស្ត្រ ផ្តល់មតិចំពោះគំរោងសេចក្តីសម្រេចចិត្តនៃ
គណៈកម្មាធិការ អចិន្ត្រៃយ៍រដ្ឋសភាស្តីអំពីលក្ខណៈធានាសកម្មភាពនៃ
សមាជិកសភា។ រីឯខ្លួនវិញ អនុប្រធានរដ្ឋសភាវៀតណាម​ លោក Uong Chu
 Luu បានធ្វើជាអធិបតីការ ពិភាគ្សាស្តីពីគំរោងច្បាប់ធ្វើវិសោធនកម្មនិង
បំពេញបន្ថែមមាត្រាមួយចំនួននៃក្រម ច្បាប់ព្រហ្មទ័ណ្ឌ។ ថ្លែងមតិសន្និដ្ឋាន
 លោក Uong Chu Luu​ បានសង្កត់ធ្ងន់ទៅ លើភាពចាំបាច់នៃការច្បាមជាប់
ទស្សនៈបញ្ជាណែនាំដែលរដ្ឋសភាគណៈកម្មាធិ ការអចិន្ត្រៃយ៍រដ្ឋសភានិង
ផ្នែកទាក់ទិននានាបានឯកភាពស្តីពីទ្រង់ទ្រាយធ្វើវិសោធនកម្មច្បាប់៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ