សម្ពោធប្រព័ន្ធ e-Cabinet (ប្រព័ន្ធព័ត៌មានបម្រើការប្រជុំនិងដោះស្រាយការងាររបស់រដ្ឋាភិបាល)

(VOVWORLD) - នាព្រឹកថ្ងៃទី២៤ ខែមិថុនា នៅរដ្ឋធានីហាណូយ ប្រព័ន្ធព័ត៌មានបម្រើការ ប្រជុំនិងដោះស្រាយការងាររបស់រដ្ឋាភិបាលវៀតណាម (e-Cabinet) ត្រូវបានបើក សម្ពោធជាផ្លូវការ។ 
សម្ពោធប្រព័ន្ធ e-Cabinet (ប្រព័ន្ធព័ត៌មានបម្រើការប្រជុំនិងដោះស្រាយការងាររបស់រដ្ឋាភិបាល) - ảnh 1 នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ប្រតិបត្តិកិច្ចប្រជុំរដ្ឋាភិបាលដើមដំបូងតាមរយៈប្រព័ន្ធ e-Cabinet (រូបថត៖ VGP)

  អញ្ជើញចូលរួមពិធីសម្ពោធនេះមានវត្តមាននាយករដ្ឋមន្រ្តីរដ្ឋា ភិបាលលោក Nguyen Xuan Phuc ប្រធានគណៈចាត់តាំងមជ្ឈឹមលោក Pham Minh Chinh បណ្ដាឧបនាយករដ្ឋមន្រ្តី រួមជាមួយថ្នាក់ដឹកនាំនៃក្រសួងនិងស្ថាប័ននានាផងដែរ។

        e-Cabinet នឹងជួយឧបត្ថម្ភជាច្រើនដល់កិច្ចប្រជុំរបស់រដ្ឋាភិបាល ដោយមាន មុខងារយ៉ាងគ្រប់គ្រាន់ដូចជា៖ ធ្វើបច្ចុប្បន្នភាព គ្រប់គ្រង ផ្ទុកបម្រុងឯកសារនៃ កិច្ចប្រជុំ ព្រមទាំងគ្រប់គ្រងកិច្ចប្រជុំចាប់តាំងពីសមាជិកចូលរួម ខ្លឹមសារកម្មវិធី សុន្ទរកថា ការពិភាក្សា ចូលរួមផ្ដល់មតិ និងបោះឆ្នោតតាមបណ្ដាញអ៊ីនធឺណិត របស់គណៈរដ្ឋមន្រ្តី។ សមាជិករដ្ឋាភិបាលទោះបីជាអវត្តមាននៅកិច្ចប្រជុំក្ដី ប៉ុន្តែ អាចចូលរួមផ្ដល់មតិនិងបោះឆ្នោតតាមរយៈឧបករណ៍ចល័ត។ ក្រៅពីនោះ e-Cabinet ក៏មានមុខងារជួយឧបត្ថម្ភដល់ការដោះស្រាយការងាររបស់រដ្ឋាភិបាល ទៀតផង។

        ប្រព័ន្ធ e-Cabinet ត្រូវបានសម្ព័ន្ធក្រុមហ៊ុន Viettel កសាងឡើងប្រកបដោយ សន្តិសុខនិងសុវត្ថិភាពព័ត៌មានខ្ពស់។ គោលដៅនៃប្រព័ន្ធនេះគឺកាត់បន្ថយពេល វេលានៃកិច្ចប្រជុំរបស់រដ្ឋាភិបាល ក៏ដូចជាកាត់បន្ថយការប្រើប្រាស់ឯកសារ ក្រដាសក្នុងកិច្ចប្រជុំផងដែរ។

        បន្ទាប់ពីការបើកសម្ពោធប្រព័ន្ធ e-Cabinet នោះ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញធ្វើជាអធិបតីក្នុងកិច្ចប្រជុំរដ្ឋាភិបាល ដើមដំបូងតាមរយៈប្រព័ន្ធនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ