សម្ពោធមូលនិធិអភិវឌ្ឍន៍ធនធានមនុស្សនៃសហគមន៍ប្រជាជនដើមកំណើតវៀតណាមនៅកម្ពុជា

(VOVWORLD) - នាថ្ងៃទី ២៥ ខែវិច្ឆិកានៅរាជធានីភ្នំពេញ ស្ថានទូតវៀតណាមប្រចាំនៅកម្ពុជាបានប្រកាសជាផ្លូវការនូវមូលនិធិអភិវឌ្ឍន៍ធនធានមនុស្សនៅសហគមន៍ប្រជា ជនដើមកំណើតវៀតណាមនៅកម្ពុជា ដើម្បីជួយបង្កើនប្រ ភពធនធានមនុស្សក្នុងសហគមន៍ប្រជាជនដើមកំណើត វៀតណាមនៅកម្ពុជា ព្រមទាំងបង្កលក្ខណៈងាយស្រួលឲ្យកូនចៅរបស់ប្រជាជនដើមកំណើតវៀតណាម អាចទៅសិក្សារៀនសូត្រនៅបណ្តាមហាវិទ្យាល័យ វិទ្យាល័យនានានៃប្រទេសទាំងពីរផងដែរ។
សម្ពោធមូលនិធិអភិវឌ្ឍន៍ធនធានមនុស្សនៃសហគមន៍ប្រជាជនដើមកំណើតវៀតណាមនៅកម្ពុជា - ảnh 1 និស្សិតកម្ពុជាដើមកំណើតវៀតណាមទទួលអាហារូបករណ៍ពីមូលនិធិអភិវឌ្ឍន៍ប្រភពធនធានមនុស្ស (រូបថត៖ vov.vn)

មូលនិធិនេះក៏ជួយគាំទ្រដល់ការបង្កើតទម្រង់គំរូថ្មីនៃការបង្រៀននិងរៀននៅតាមសាលា និងថ្នាក់ដែលគ្រប់គ្រងដោយសមាគមខ្មែរ - វៀតណាមនៅកម្ពុជានិងលើកកម្ពស់ការយល់ដឹងរបស់សហគមន៍អំពីតួនាទីនិងសារៈសំខាន់នៃការអប់រំ ជំនាន់យុវជនវ័យក្មេងក្នុងការធ្វើសមាហរណកម្មសង្គមកម្ពុជា។

នៅក្នុងពិធីនេះមូលនិធិបានផ្តល់អាហារូបករណ៍ពេញលេញដល់និស្សិតកម្ពុជាដើមកំណើតវៀតណាមចំនួន ១០ នាក់ដែលទៅសិក្សានៅសាកលវិទ្យា ល័យនានានៅប្រទេសវៀតណាមចាប់ពីឆ្នាំសិក្សា ២០១៩ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ