សម្ពោធស្តូបមិត្តភាពវៀតណាម-កម្ពុជា នៅខេត្តស្វាយរៀង
Van Do, Tuan Anh – VOV ប្រចាំកម្ពុជា -  
(VOVWORLD) - ថ្ងៃទី ២៧ កុម្ភៈនេះ កម្ពុជាបានប្រារព្ធពិធីសម្ពោធស្តូបមិត្តភាពវៀតណាម-កម្ពុជា នៅខេត្តស្វាយរៀង។
ទិដ្ឋភាពនៃពិធីកាត់ខ្សែបូសម្ពោធស្តូបមិត្តភាពវៀតណាម-កម្ពុជា នៅខេត្តស្វាយរៀង (រូបថត៖ PV/VOV-ភ្នំពេញ) |
ថ្លែងក្នុងពិធីនេះ អនុប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា សម្តេច ម៉ែន សំអន បានបញ្ជាក់ថា ពិធីសម្ពោធវិមានមិត្តភាពកម្ពុជា-វៀតណាម គឺជាសក្ខីភាពមួយសម្រាប់ការពូនជ្រុំទំនាក់ទំនងប្រពៃណី មិត្តភាព និងកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើររវាងប្រជាជនកម្ពុជា និងវៀតណាមកាន់តែបើកចំហ ស្ថិរភាព និងអភិវឌ្ឍន៍។
នៅក្នុងពិធីនេះ លោកឯកអគ្គរដ្ឋទូត Nguyen Huy Tang បានគូសបញ្ជាក់ថា ស្តូបមិត្តភាពវៀតណាម-កម្ពុជាក្នុងខេត្តស្វាយរៀងនិយាយដោយឡែក និងស្តូបមិត្តភាពវៀតណាម-កម្ពុជាសរុបចំនួន ២៣ កន្លែង និយាយរួម ជាការទទួលស្គាល់យ៉ាងជ្រាលជ្រៅចំពោះការជួយឧបត្ថម្ភទាន់ពេលវេលា ភក្តីភាពនិងសេចក្តីថ្លៃថ្នូររបស់ប្រជាជ និងកងទ័ពស្ម័គ្រចិត្តវៀតណាម សម្រាប់ប្រទេសកម្ពុជា ក្នុងការតស៊ូផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងបុព្វហេតុកសាង និងអភិវឌ្ឍន៍ប្រទេសកម្ពុជាឱ្យកាន់តែសម្បូរ និងរឹងមាំដូចសព្វថ្ងៃនេះ។ លោកឯកអគ្គរដ្ឋទូត Nguyen Huy Tang បានអះអាងថា គម្រោងនេះក៏ជាកត្តាសំខាន់ក្នុងប្រវត្តិសាស្ត្រនៃប្រទេសទាំងពីរ រួមចំណែកអប់រំកូនចៅជំនាន់ក្រោយអំពីតម្លៃនៃសន្តិភាព សេរីភាព និងការលើកកម្ពស់ការយល់ដឹងអំពីទំនាក់ទំនងនៃប្រទេសទាំងពីរ ទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ វៀតណាម-កម្ពុជា៕
Van Do, Tuan Anh – VOV ប្រចាំកម្ពុជា