សម្ព័ន្ធក្រុមហ៊ុន AIA (សហរដ្ឋអាមេរិក) ប្តេជ្ញាចិត្តរួមចំណែករយៈពេលវែងសម្រាប់ការអភិវឌ្ឍនៅវៀតណាម
(VOVWORLD) - លោកស្រីអនុប្រធានរដ្ឋ Vo Thi Anh Xuan ក៏បានស្នើឲ្យ AIA បន្តលើកកម្ពស់ស្មារតីទទួលខុសត្រូវសហគមន៍ បង្កើនសកម្មភាពសប្បុរសធម៌ និងជួយឧបត្ថម្ភដល់សហគមន៍។
អនុប្រធានរដ្ឋ លោកស្រី Vo Thi Anh Xuan អញ្ជើញទទួលជួបប្រធាន និងជានាយកប្រតិបត្តិនៃសម្ព័ន្ធក្រុមហ៊ុនធានារ៉ាប់រង AIA លោក Lee Yuan Siong (ប្រភព៖ TTXVN) |
នាព្រឹកថ្ងៃទី ១ សីហា នៅទីក្រុងហាណូយ អញ្ជើញទទួលជួបជាមួយលោក Lee Yuan Siong ប្រធាននិងជាអគ្គនាយកប្រតិបត្តិនៃសម្ព័ន្ធក្រុមហ៊ុនធានារ៉ាប់រង AIA សហរដ្ឋអាមេរិក អនុប្រធានរដ្ឋលោកស្រី Vo Thi Anh Xuan បានអបអរសាទរចំពោះក្រុមហ៊ុន AIA Group ដែលបានអះអាងពីតួនាទីឈានមុខគេរបស់ខ្លួននៅក្នុងទីផ្សារធានារ៉ាប់រងអាយុជីវិត បន្ទាប់ពីប្រតិបត្តិការអស់រយៈពេលជាង ២០ ឆ្នាំនៅវៀតណាម។ លោកស្រីអនុប្រធានរដ្ឋបានស្នើឱ្យ AIA ចែករំលែកបទពិសោធន៍ មិនត្រឹមតែក្នុងវិស័យធានារ៉ាប់រងប៉ុណ្ណោះទេ ថែមទាំងជំនាញគ្រប់គ្រងការវិនិយោគហិរញ្ញវត្ថុ បទពិសោធន៍ក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមពីអាកាសធាតុ និងហានិភ័យផ្សេងៗ ដើម្បីធានាការវិនិយោគ និងការអភិវឌ្ឍប្រកបដោយចីរភាព។ លោកស្រីអនុប្រធានរដ្ឋ Vo Thi Anh Xuan ក៏បានស្នើឲ្យ AIA បន្តលើកកម្ពស់ស្មារតីទទួលខុសត្រូវសហគមន៍ បង្កើនសកម្មភាពសប្បុរសធម៌ និងជួយឧបត្ថម្ភដល់សហគមន៍។
រីឯខ្លួនវិញ លោក Lee Yuan Siong បាននិយាយថា ក្រុមហ៊ុន AIA Group ចាប់អារម្មណ៍លើផ្នែកចំនួនពីរគឺ៖ ភស្តុភារ និងការថែទាំវេជ្ជសាស្រ្ត ហើយវៀតណាមគឺជាទីផ្សារដ៏សំខាន់សម្រាប់ក្រុមហ៊ុនក្នុងការអនុវត្តផែនការវិនិយោគរបស់ខ្លួន។ ក្រុមហ៊ុន AIA Group នឹងបន្តខិតខំប្រឹងប្រែងដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់វៀតណាម ក៏ដូចជា សកម្មភាព និងគម្រោងនានាសម្រាប់សហគមន៍នៅវៀតណាម។ លោក Lee Yuan Siong បានសម្តែងនូវជំនឿថា វៀតណាមមានការអភិវឌ្ឍប្រកបដោយវិបុលភាពនាពេលខាងមុខ ហើយបានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការរួមចំណែកយូរអង្វែងសម្រាប់ការអភិវឌ្ឍរបស់វៀតណាម៕