សម្ព័ន្ធក្រុមហ៊ុន BKAV ផលិតម៉ាស៊ីនជំនួយការដកដង្ហើមដើម្បីព្យាបាលអ្នកជំងឺ Covid-19
(VOVWORLD) - សម្ព័ន្ធក្រុមហ៊ុនបច្ចេកវិទ្យា BKAV បានប្រកាសថា ខ្លួនបានបញ្ចប់ផែនការនៃការផលិតម៉ាស៊ីនជំនួយការដកដង្ហើម ដើម្បីព្យាបាលអ្នកជំងឺ Covid-19។
កម្មករជាង ៩ពាន់នាក់កំពុងតត្រៀមរួចជាស្រេចសម្រាប់ការផលិតម៉ាស៊ីនជំនួយការដកដង្ហើម |
តាមផែនការ នៅពាក់កណ្តាល ខែឧសភាខាងមុខនេះ សម្ព័ន្ធក្រុមហ៊ុន BKAV នឹងផលិតម៉ាស៊ីនគំរូដំបូង ដើម្បីអាចដាក់ពាក្យសុំអាជ្ញាប័ណ្ណ ពីក្រសួងសុខាភិបាល ដើម្បីផលិតកម្មតាមទ្រង់ទ្រាយធំ។ កម្មករជាង ៩.០០០ នាក់និងរោងចក្រផលិតចំនួន ៤ កន្លែងនៅក្នុងប្រព័ន្ធរបស់សម្ព័ន្ធក្រុមហ៊ុនបានត្រៀមរួចជាស្រេចហើយ។
សូមគូសបញ្ជាក់ថា គំរូម៉ាស៊ីនជំនួយការដកដង្ហើម ម៉ាក PB 560 របស់ Medtronic ដែលជាក្រុមហ៊ុនផលិតឧបករណ៍វេជ្ជសាស្ត្រឈានមុខគេលើពិភពលោក។ PB 560 គឺជាប្រភេទម៉ាស៊ីនស្រាលដែលផ្តល់អុកស៊ីសែននិងយកតម្រាប់សកម្មភាពនៃដង្ហើម។ ប្រហែលជាអ្នកជំងឺ Covid-19 ចំនួន ១០ ភាគរយ ត្រូវការប្រើម៉ាស៊ីនជំនួយការដកដង្ហើម ហេតុដូច្នេះពិភពលោកកំពុងខ្វះឧបករណ៍ទាំងនេះផងដែរ៕