សម្ព័ន្ធក្រុមហ៊ុន CapitalLand (សិង្ហបុរី) ចង់រួមចំណែកក្នុងការកសាងទីក្រុងឆ្លាតវៃ នៅវៀតណាម

(VOVWORLD) - ក្នុងពិធីទទួលជួបជាមួយប្រធានសម្ព័ន្ធក្រុមហ៊ុន CapitaLand លោក Ng Kee Choe នារសៀលថ្ងៃទី ១៤ ខែមិថុនា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីរដ្ឋាភិ បាល វៀតណាម លោក Nguyen Xuan Phuc មានបំណងចង់ឲ្យ CapitaLand ពង្រីក អាជីវកម្មតាមទិសបច្ចេកវិទ្យានៅវៀតណាម ដើម្បីបង្កើតតម្លៃបន្ថែម ដែល រួមចំណែកក្នុង ការអភិវឌ្ឍរបស់ប្រទេសវៀតណាមក៏ដូចជា ក្នុងការអភិវឌ្ឍន៍ទំនាក់ ទំនងវៀតណាម - សិង្ហបុរី។ 
សម្ព័ន្ធក្រុមហ៊ុន CapitalLand (សិង្ហបុរី) ចង់រួមចំណែកក្នុងការកសាងទីក្រុងឆ្លាតវៃ នៅវៀតណាម - ảnh 1នាយករដ្ឋមន្ត្រីរដ្ឋាភិបាល វៀតណាម លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយប្រធានសម្ព័ន្ធក្រុមហ៊ុន CapitaLand លោក Ng Kee Choe

លោកនាយករដ្ឋមន្រ្តីបានអះអាងថា វៀតណាមកំពុង ជំរុញការអភិវឌ្ឍន៍របស់ទីក្រុងហើយចាត់ទុកថានេះជាកម្លាំងចលករសម្រាប់ជំរុញ កំណើន។ ហេតុដូច្នេះ CapitaLand ត្រូវការបង្កើនតម្លៃបន្ថែម បង្កើតភាពខុសគ្នានៅ វៀតណាមតាមនិន្នាការនៃឧស្សា ហកម្មបដិវត្ត ៤.០។

ចំណែកឯ លោក Ng Kee Choe បានគូសបញ្ជាក់ថា CapitaLand ជាវិនិយោគិន យូរអង្វែងនៅវៀតណាម ដែលនឹងបន្តបើកទូលាយ ទៅកាន់វិស័យឧស្សាហកម្ម និង បញ្តាសេវាកម្មសម្រាប់អង្គភាពអាជីវកម្ម។ យ៉ាងណាមិញ សម្ព័ន្ធក្រុមហ៊ុនតែងតែ ផ្តោតការ យកចិត្តទុកដាក់លើតម្លៃអភិវឌ្ឍន៍បែតងប្រកបដោយនិរន្តរភាព និងមាន បំណងរួមចំណែកទៅក្នុងដំណើរការកសាងទីក្រុងឆ្លាតនៅវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ