សម្ព័ន្ធក្រុមហ៊ុន Central របស់ថៃគ្រោងនឹងវិនិយោគ ៨០០ លានដុល្លាអាមេរិកបន្ថែមទៀតនៅវៀតណាម

(VOVWORLD) - យោងតាមលោក Olivier Langlet នាយកប្រតិបត្តិនៃ Central Retail Vietnam ការស្ដារឡើងវិញនៃសេដ្ឋកិច្ចវៀតណាមបានជួយ Central បន្តពង្រីកអាជីវកម្ម។ 
សម្ព័ន្ធក្រុមហ៊ុន Central របស់ថៃគ្រោងនឹងវិនិយោគ ៨០០ លានដុល្លាអាមេរិកបន្ថែមទៀតនៅវៀតណាម - ảnh 1Central Group បើកសម្ពោធផ្សារទំណើប Go! ដំបូងគេនៅវៀតណាម។ (រូបថត៖ baotintuc.vn)
សម្ព័ន្ធក្រុមហ៊ុនលក់រាយដ៏ធំបំផុតរបស់ថៃ Central Group គ្រោងនឹងបណ្តាក់ទុន ចំនួន ៣០ ពាន់លានបាត (ជិត ៨២៨ លានដុល្លាអាមេរិក) ចូលមកប្រទេសវៀតណាម ក្នុងដំណាក់កាល ២០២២-២០២៦ ដើម្បីបង្កើនការលក់នៅវៀតណាមដល់ ១០០ ពាន់លានបាត (ជាង ២,៧ ពាន់លាន ដុល្លា) ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ បើធៀបនឹង កម្រិត ៣៨,៥ ពាន់លានបាត (ជាង ១ ពាន់លាន ដុល្លា) កាលពីឆ្នាំមុន។
យោងតាមលោក Olivier Langlet នាយកប្រតិបត្តិនៃ Central Retail Vietnam ការស្ដារឡើងវិញនៃសេដ្ឋកិច្ចវៀតណាមបានជួយ Central បន្តពង្រីកអាជីវកម្ម។ លោក ជឿជាក់ថា វៀតណាមអាចស្ដារឡើងវិញយ៉ាងខ្លាំងនៅឆ្នាំ ២០២២ ហើយនឹងក្លាយ ជាខឿនសេដ្ឋកិច្ចដែលមានល្បឿនកំណើនខ្ពស់បំផុតនៅអាស៊ីអាគ្នេយ៍ ជាមួយនឹង កំណើន GDP សម្រេចបាន ៦,៥%។ ក្រៅពីនោះ វណ្ណៈកណ្តាលនៅវៀតណាម ត្រូវបានចាត់ទុកថា មានល្បឿនកំណើនលឿនបំផុតនៅអាស៊ីអាគ្នេយ៍ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ