សម្ព័ន្ធក្រុមហ៊ុន Lotte នឹងបង្កើតមូលនិធិចាប់ផ្ដើមអាជីវកម្មសម្រាប់យុវជនវៀត ណាមយ៉ាងឆាប់ៗ

(VOVWORLD) - នាថ្ងៃទី៤ ខែធ្នូ នៅទីស្ដីការរដ្ឋាភិបាល នាយករដ្ឋមន្រ្តីវៀត ណាមលោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយលោក Shin Dong Bin ប្រធានសម្ព័ន្ធក្រុមហ៊ុន Lotte។ 
សម្ព័ន្ធក្រុមហ៊ុន Lotte នឹងបង្កើតមូលនិធិចាប់ផ្ដើមអាជីវកម្មសម្រាប់យុវជនវៀត ណាមយ៉ាងឆាប់ៗ - ảnh 1 នាយករដ្ឋមន្រ្តីវៀត ណាមលោក Nguyen Xuan Phuc (ខាងស្ដាំ) អញ្ជើញទទួលជួបជាមួយលោក Shin Dong Bin ប្រធានសម្ព័ន្ធក្រុមហ៊ុន Lotte


នៅក្នុងជំនួបនេះ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានអបអរសាទរចំពោះសម្ព័ន្ធក្រុមហ៊ុន Lotte ដោយកាន់តែរីក ចម្រើននិងធ្វើសកម្មភាពប្រកបដោយប្រសិទ្ធភាពនៅវៀតណាម ព្រមទាំងមាន គោលបំណងថា Lotte នឹងបណ្ដាក់ទុនចូលមកគម្រោងការណ៍ផលិតកម្មនានា នៅវៀតណាម ថែមទៀត។ លោកនាយករដ្ឋមន្រ្តីបានអោយដឹងថា វៀតណាមកំពុង បំផុសចលនាចាប់ផ្ដើមអាជីវកម្ម ហើយមានគោលបំណងចង់សហប្រតិបតិ្តការ ជាមួយ Lotte ដើម្បីបង្កើតមូលនិធិចាប់ផ្ដើមអាជីវកម្មសម្រាប់យុវជនវៀតណាម។

        យល់ស្របជាមួយគំនិតរបស់នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ប្រធានសម្ព័ន្ធក្រុមហ៊ុន Lotte លោក Shin Dong Bin បានអះអាងថា នឹងដំណើរការបង្កើតមូលនិធិចាប់ផ្ដើមអាជីវកម្មសម្រាប់យុវជនវៀតណាមយ៉ាងឆាប់ៗ។ លោកបានអោយដឹងថា ដំណើរទស្សនកិច្ចមកដល់វៀតណាមលើកនេះ របស់លោកគឺសំដៅជំរុញដំណើរការនៃគម្រោងការណ៍នានារបស់ Lotte នៅ វៀតណាម ព្រមទាំងសន្យាថា គម្រោងការណ៍ទាំងនេះសុទ្ធតែអនុវត្តន៍បច្ចេកវិទ្យា ដ៏ជឿនលឿននិងស្និទ្ធស្នាលជាមួយបរិស្ថាន ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ