សម្ព័ន្ធក្រុមហ៊ុនប្រេងឧស្ម័នជាតិវៀតណាមលាតត្រដាងអនុវត្តផែនការឆ្នាំ២០១៥
(VOVworld) - សម្ព័ន្ធក្រុមហ៊ុនប្រេងឧស្ម័នជាតិវៀតណាម ត្រូវតាមដានឲ្យបានជាប់
អំពីបំរ៉ែបំរួលរបស់តំលៃឧស្ម័នដើម្បីមានផែនការសមស្របក្នុងការវិនិយោគ ធ្វើអាជី
វកម្ម ព្រមទាំងមានដំណោះស្រាយដើម្បីធានាសុវត្ថិភាព ស្ថិរភាពនិងសន្តិសុខ
សំរាប់សំណង់ប្រេងឧស្ម័ន ក្នុងកាលៈទេសៈសភាពការណ៍នៅសមុទ្រខាងកើត
កើតមានឡើងដ៏ស្មុគស្មាញ។នេះគឺជាការបញ្ជាណែនាំរបស់ឧបនាយករដ្ឋមន្រ្តី
វៀតណាមលោក Hoang Trung Hai នៅសន្និសីទបូកសរុបការងារឆ្នាំ២០១៤ និង
លាតត្រដាងអនុវត្តផែនការសំរាប់ឆ្នាំ២០១៥របស់សម្ព័ន្ធក្រុមហ៊ុនប្រេងឧស្ម័ន
ជាតិវៀតណាម។លោក Hoang Trung Hai បានសង្កត់ធ្ងន់ថា៖
|
តំណាងរបស់ PVN ទទួលទង់ប្រឡងប្រណាំងរបស់រដ្ឋាភិបាល (រូបថត៖TTXVN) |
“ខណៈដែលតំលៃប្រេងឧស្ម័នមានចំរ៉ែបំរួល សម្ព័ន្ធក្រុមហ៊ុនប្រេងឧស្ម័នជាតិ
វៀតណាម (PVN) បានកសាងវិធានការដាក់ជូនរដ្ឋាភិបាលឲ្យទាន់ពេលវេលា។
PVN ត្រូវតាមដានឲ្យបានជាប់អំពីបំរ៉ែបំរួលដើម្បីមានវិធិការសមស្រប ព្រម
ទាំងឃ្លាំមើលផែនការផលិតកម្ម និងធានាសន្តិសុខ។ផលិតកម្មនិងការធ្វើអាជី
វកម្មត្រូវធានាបានសុវត្ថិភាព ផ្សាភ្ជាប់ជាមួយកិច្ចការពារអធិបតេយ្យភាព
ដែនដី”។
តាមរបាយការណ៍របស់សម្ព័ន្ធក្រុមហ៊ុនប្រេងឧស្ម័ន ក្នុងឆ្នាំ២០១៤ សម្ព័ន្ធ
ក្រុមហ៊ុនបានសំរេចហួសកំរិនៃគោលដៅផែនការទាំងឡាយដែលបានដាក់
ចេញ៕