សម្ព័ន្ធក្រុមហ៊ុនសហរដ្ឋអាមេរិកជាច្រើនវាយតម្លៃខ្ពស់ចំពោះរាល់ការផ្លាស់ប្ដូរ របស់វៀតណាមលើបញ្ហាធ្វើកំណែទម្រង់

(VOVWORLD) -លោក Mai Tien Dung បានផ្ដល់ព័ត៌មានអំពី ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់វៀតណាមក្នុងឆ្នាំ ២០១៨ ព្រមទាំងអះអាងថា នារយៈពេលកន្លងទៅ ទំនាក់ទំនងរវាងវៀតណាម និងសហរដ្ឋអាមេរិកបន្តអភិវឌ្ឍន៍ដ៏ល្អប្រសើរ ដោយទទួលបានការវិវឌ្ឍជាក់ស្ដែងលើគ្រប់វិស័យ។
សម្ព័ន្ធក្រុមហ៊ុនសហរដ្ឋអាមេរិកជាច្រើនវាយតម្លៃខ្ពស់ចំពោះរាល់ការផ្លាស់ប្ដូរ របស់វៀតណាមលើបញ្ហាធ្វើកំណែទម្រង់ - ảnh 1 ទិដ្ឋភាពនៃជំនួប

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចការងារនៅសហរដ្ឋអាមេរិកនោះ នាថ្ងៃទី ១០ ខែមេសា រដ្ឋមន្ត្រី និងជាប្រធានខុទ្ធកាល័យរដ្ឋាភិបាលវៀតណាម លោក Mai Tien Dung បានចូលរួមសន្និសីទតុមូលស្ដីពីគោលនយោបាយវិនិយោគជាមួយ Asia Group។ អញ្ជើញចូលរួមសន្និសីទនេះ មានវត្តមាន លោក Kurt Campbell អតីតឧបការី រដ្ឋមន្ត្រីការបរទេសអាមេរិក ប្រធាន និងជា CEO នៃ Asia Group ព្រមទាំងថ្នាក់ដឹកនាំក្រុមហ៊ុននានា និងអតីតមន្រ្តីររដ្ឋអំណាចអាមេរិក។

នៅក្នុងសន្និសីទនេះ លោក Mai Tien Dung បានផ្ដល់ព័ត៌មានអំពី ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់វៀតណាមក្នុងឆ្នាំ ២០១៨ ព្រមទាំងអះអាងថា នារយៈពេលកន្លងទៅ ទំនាក់ទំនងរវាងវៀតណាម និងសហរដ្ឋអាមេរិកបន្តអភិវឌ្ឍន៍ដ៏ល្អប្រសើរ ដោយទទួលបានការវិវឌ្ឍជាក់ស្ដែងលើគ្រប់វិស័យ។

ជាកិច្ចឆ្លើយតប ប្រតិភូនានាររបស់ សម្ព័ន្ធក្រុមហ៊ុន Google, AIG, អាស៊ីប៉ាស៊ីហ្វិក, VISA បានចែករំលែកអំពីដំណើរការវិនិយោគនៅវៀតណាម ព្រមទាំងសម្ដែងក្ដីសប្បាយរីករាយចំពោះការផ្លាស់ប្តូររបស់វៀតណាមក្នុងបញ្ហាធ្វើកំណែទម្រង់ ហើយបានឲ្យដឹងថា បរិយាកាសវិនិយោគនៅវៀតណាមកាន់តែមានភាពទាក់ទាញចំពោះសហគ្រាសវិនិយោគចូល មកវៀតណាម។ ក្រុមហ៊ុនទាំងនេះក៏បានសម្ដែងការយកចិត្តទុកដាក់អំពីការប្រកួតប្រជែងក្នុង
បរិយកាសវិនិយោគរបស់បណ្ដាប្រទេសនៅតំបន់អាស៊ី ក៏ដូចជាផ្ទៀងស្ដាប់រាល់បំណងប្រាថ្នារបស់វៀតណាម ដើម្បីបន្តសហប្រតិបត្តិការអភិវឌ្ឍ។

នាថ្ងៃដដែល រដ្ឋមន្ត្រី និងជាប្រធានខុទ្ធកាល័យរដ្ឋាភិបាល លោក Mai Tien Dung បានជួបធ្វើការជាមួយទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិសហរដ្ឋអាមេរិក  (USAID) ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ