សម្ព័ន្ធក្រុមហ៊ុនហិរញ្ញវត្ថុអភិវឌ្ឍន៍អន្តរជាតិសហរដ្ឋអាមេរិកចុះហត្ថលេខាលើលិខិតបញ្ជាក់សុឆន្ទៈឧបត្ថម្ភ ៥០០ លានដុល្លារអាមេរិកសម្រាប់ក្រុមហ៊ុន VinFast
(VOVWORLD) - កញ្ចប់ឧបត្ថម្ភរបស់ DFC នឹងបង្កើតសន្ទុះដ៏រឹងមាំសម្រាប់ VinFast បោះជំហាន ទៅមុខយ៉ាងឆាប់រហ័សក្នុងដំណើរអភិវឌ្ឍន៍ជាសកល ហើយឆ្ពោះទៅរកអនាគតបៃតង សម្រាប់មនុស្សគ្រប់គ្នា។
ទិដ្ឋភាពនៃពិធីចុះហត្ថលេខាលើលិខិតបញ្ជាក់សុឆន្ទៈ។ (រូបថត៖ VTC) |
នារសៀលថ្ងៃទី ៤ ខែធ្នូ ក្រុមហ៊ុន VinFast បានជូនដំណឹងថា ក្នុងក្របខ័ណ្ឌនៃ សន្និសីទលើកទី ២៨ បណ្ដាភាគីនៃអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពី ការប្រែប្រួលអាកាសធាតុ (COP28) ដែលប្រព្រឹត្តទៅនៅទីក្រុងឌូបៃ (UAE) សម្ព័ន្ធ ក្រុមហ៊ុនហិរញ្ញវត្ថុអភិវឌ្ឍន៍អន្តរជាតិរបស់សហរដ្ឋអាមេរិក (DFC) បានចុះហត្ថលេខា លើលិខិតបញ្ជាក់សុឆន្ទៈ (LOI) ស្ដីពីការផ្តល់ហិរញ្ញប្បទាន ៥០០ លានដុល្លារអាមេរិក សម្រាប់ក្រុមហ៊ុន VinFast Auto សំដៅជំរុញការអភិវឌ្ឍគមនាគមន៍អគ្គិសនី។ កញ្ចប់ ឧបត្ថម្ភដែលបាន DFC ផ្គត់ផ្គង់អាស្រ័យលើលទ្ធផលនៃការវាយតម្លៃអំពីគម្រោងបង្កើត គ្រឹះស្ថានស្រាវជ្រាវ ការអភិវឌ្ឍ និងផលិតថ្ម lithium-ion របស់ VinFast នៅប្រទេស វៀតណាម។ នេះក៏ជាគម្រោងដំបូងគេក្នុងចំណោមគម្រោងអភិវឌ្ឍន៍គមនាគមន៍ប្រកប ដោយចីរភាពនៅវៀតណាម និងពិភពលោក ដែលភាគីទាំងពីរសម្របសម្រួលគ្នាយ៉ាងសកម្ម។
លោកស្រី Le Thi Thu Thuy អគ្គនាយិកាសកលរបស់ VinFast បានចែករំលែក ថា៖ កញ្ចប់ឧបត្ថម្ភរបស់ DFC នឹងបង្កើតសន្ទុះដ៏រឹងមាំសម្រាប់ VinFast បោះជំហាន ទៅមុខយ៉ាងឆាប់រហ័សក្នុងដំណើរអភិវឌ្ឍន៍ជាសកល ហើយឆ្ពោះទៅរកអនាគតបៃតង សម្រាប់មនុស្សគ្រប់គ្នា។ មុននឹងក្រុមហ៊ុន VinFast ក្រុមហ៊ុន DFC បានប្រកាសការវិនិ យោគជិត ៧៤០ លានដុល្លារអាមេរិកចូលមកវៀតណាម ដែលជាដើមទុនវិនិយោគដ៏ធំ បំផុតនៅទីផ្សារអាស៊ីអាគ្នេយ៍៕