សម្ព័ន្ធក្រុមហ៊ុនឧស្សាហកម្មឈានមុខគេរបស់ប្រទេសថៃវាយតម្លៃវិជ្ជមានចំពោះយថាទស្សន៍អាជីវកម្មនៅវៀតណាម

(VOVWORLD) - Siam Cement Group (SCG) ជាសម្ព័ន្ធក្រុមហ៊ុនឧស្សាហកម្មឈានមុខគេមួយនៅប្រទេសថៃ បានសម្តែងសុទិដ្ឋិនិយមអំពីយថាទស្សន៍អាជីវកម្មនៅក្នុងទីផ្សារអាស៊ីអាគ្នេយ៍ជាក់សែ្តងនៅប្រទេស វៀតណាម។
សម្ព័ន្ធក្រុមហ៊ុនឧស្សាហកម្មឈានមុខគេរបស់ប្រទេសថៃវាយតម្លៃវិជ្ជមានចំពោះយថាទស្សន៍អាជីវកម្មនៅវៀតណាម - ảnh 1និមិត្តរូបនៃសម្ព័ន្ធក្រុមហ៊ុនឧស្សាហកម្ម Siam Cement Group (SCG)  (រូបថត៖ Reuters)

នៅក្នុងបទសម្ភាសន៍មួយដែលត្រូវបានចេញផ្សាយកាលពីថ្ងៃទី ០៥ ខែមេសានៅលើគេហទំព័ររបស់ AsiaNikkei Review ប្រធាននិងជាអគ្គនាយកសម្ព័ន្ធក្រុមហ៊ុន SCG Roongrote Rangsiyopash បានមានប្រសាសន៍ ថា នាបច្ចុប្បន្ន   វៀតណាម គឺជាទីផ្សារអាទិភាពជួរមុខគេរបស់ SCG ក្នុងប៉ុន្មានឆ្នាំខាងមុខនេះ។ SCG បានព្យាករណ៍ថា ប្រាក់ចំណូលពីទីផ្សារអាស៊ីអាគ្នេយ៍ (លើកលែងតែប្រទេសថៃ) នឹងកើនឡើង ហើយស្រូបយក ៣៥% នៃប្រាក់ចំណូលសរុប បើប្រៀបធៀបនឹង ២៦% នាពេលបច្ចុប្បន្ននេះ នៅពេលដែលរោងចក្រគីមីប្រេងឥន្ធនៈរបស់    វៀតណាមចាប់ផ្តើមដំណើរការ។ SCG មានគំរោងជាច្រើនកំពុងដំណើរការ ហើយក៏មានគម្រោងធំៗដូចជាសម្ព័ន្ធរោងចក្រជាតិគីមីនៅភាគខាងជើងនៃប្រទេសវៀតណាម ដែលមិនរងផលប៉ះពាល់ដោយជំងឺរាតត្បាតកូវីដ-១៩នៅឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ