សម្ព័ន្ធបណ្ដាសមាគម៍UNESCOរបស់វៀតណាមប្រឆាំងជំទាស់ចិន

(VOVworld) - សម្ព័ន្ធបណ្ដាសមាគម៍ UNESCO របស់វៀតណាម នាថ្ងៃទី៤
មិថុនា បានចេញសេចក្ដីថ្លែងការណ៍ដោយប្រឆាំងជំទាស់ចិនដែលបានដាក់
ស្ថានីយ៍ខួង Haiyang Shiyou ៩៨១ ដោយខុសច្បាប់នៅក្នុងតំបន់សេដ្ឋកិច្ច
ផ្ដាច់មុខ​ និងតំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាម។សម្ព័ន្ធបណ្ដា UNESCO របស់វៀតណាមសំណូមពរចិន ដកស្ថានីយ៍ HaiyangShiyou ៩៨១​ និងនាវាអម
ការពារទាំងអស់ចេញពីតំបន់សេដ្ឋកិច្ចផ្ដាច់មុខ និងតំបន់ខ្ពង់រាបបាតសមុទ្រ
របស់វៀតណាម ព្រមទាំងបញ្ឈប់បណ្ដាអំពើផ្សេងៗនាពេលខាងមុខ។

សម្ព័ន្ធបណ្ដាសមាគម៍UNESCOរបស់វៀតណាមប្រឆាំងជំទាស់ចិន - ảnh 1
ស្ថានីយ៍ខួង Haiyang Shiyou ៩៨១ ត្រូវបានដាក់នៅក្នុងតំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់វៀតណាម


សម្ព័ន្ធបណ្ដាសមាគម៍ UNESCO របស់វៀតណាម​អំពាវនាវឲ្យសម្ព័ន្ធបណ្ដា
សមាគម៍ចិន ប្រជាជនចិនជនដែលស្នេហាសន្តិភាពលើពិភពលោក ឡើង
សំឡេងដើម្បីការពារយុត្តិធម៏និងច្បាប់អន្តរជាតិ រួមចំណែករក្សាសន្តិភាព 
និងស្ថិរភាពនៅក្នុងតំបន់ និងនៅលើសកលលោកទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ