សម្ព័ន្ធបណ្ដាសាលាជាន់ខ្ពស់និងមហាវិទ្យាល័យកាណាដាសន្យាជួយឧបត្ថម្ភនិស្សិតវៀតណាម
(VOVWORLD) - ភាគីកាណាដាបានឲ្យដឹងថា នឹងចាត់វិធានការជាច្រើន ដើម្បី ជួយឧបត្ថម្ភនិស្សិតវៀតណាម។
(រូបថត៖ VNA) |
ក្នុងការខិតខំប្រឹងប្រែងសំដៅជួយឧបត្ថម្ភពលរដ្ឋវៀតណាមឲ្យទាន់ពេលវេលា ជាពិសេសគឺ និស្សិត វៀតណាម ខណៈដែលជំងឺរាតត្បាត COVID-19 មានការវិវឌ្ឍកាន់តែធ្ងន់ធ្ងរនៅកា ណាដានោះ នាពេលថ្មីៗនេះភារៈធារីស្ថានទូតវៀតណាមប្រចាំនៅកាណាដា បានសន្ទនាតាមទូរសព្ទជាមួយតំណាង សម្ព័ន្ធបណ្ដាសាលាជាន់ខ្ពស់និងមហាវិទ្យាល័យកាណាដា (Universities Canada) ដើម្បីស្នើឲ្យសាលាទាំងនេះចាត់វិធានការជួយឧបត្ថម្ភនិស្សិតវៀតណាម ដែលកំពុងសិក្សារៀនសូត្រនៅកាណាដា។
ក្នុងកិច្ចសន្ទនានេះ ភាគីកាណាដាបានឲ្យដឹងថា នឹងចាត់វិធានការជាច្រើន ដើម្បីជួយឧបត្ថម្ភនិស្សិត វៀតណាម។ បណ្ដាបណ្ដាសាលាជាន់ខ្ពស់និងមហាវិទ្យាល័យកាណាដាចំណុះសម្ព័ន្ធពោលខាងលើបានសន្យាបន្តបង្កលក្ខណៈងាយស្រួលដល់និស្សិតវៀតណាម ពោលគឺឲ្យស្នាក់នៅក្នុងអន្តេវាសិកដ្ឋានរហូតដល់ដំណាច់ឆ្នាំសិក្សា ហើយការិយាល័យនិស្សិតរបស់សាលាទាំងនេះក៏សន្យាថានឹងបង្កលក្ខណៈងាយស្រួលដល់និស្សិតវៀតណាម ដែលគ្រោងនឹងមកកាន់កាណាដា ដើម្បីចូលរួមវគ្គសិក្សាវិស្សមកាល (ចាប់ពីខែឧសភា ដល់ខែមិថុនា ឆ្នាំ ២០២០) តាមរយៈអនឡាញ ហើយត្រូវទទួលបានវិញ្ញាប័នបត្រធម្មតាផងដែរ៕