សម្ព័ន្ធភាពកងទ័ពចម្រុះអន្តរជាតិឯកភាពអំពីផែនការកំចាត់ចោល IS
|
សម្ព័ន្ធភាពកងទ័ពចម្រុះអន្តរជាតិឯកភាពអំពីផែនការកំចាត់ចោល IS (Image: VNA) |
(VOVworld) – នាថ្ងៃទី ២០ កក្កដា សម្ព័ន្ធភាពកងទ័ពចំរុះអន្តរជាតិប្រឆាំង
អង្គការរដ្ឋ ឥស្លាមស្វ័យប្រកាស (IS) ដឹកនាំដោយអាមេរិកបានឯកភាពអំពី
ផែនការមួយសំដៅកំ ចាត់ចោលអង្គការភេរវកម្មនេះនៅទីក្រុង Mosul ប្រទេស
អ៊ីរ៉ាក់និងទីក្រុង Raqa ប្រទេសស៊ីរី។ ថ្លែងមតិជាមួយមជ្ឈដ្ឋានសារព័ត៌មាន
នៅវ៉ាស៊ីនតោននេះទេ រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក Ashton
Carter មិនជូនដំណឹងលំអិតអំពីផែនការ ប៉ុន្តែ លោកបានឲ្យដឹងថា៖ យុទ្ធនា
ការនៃសម្ព័ន្ធភាពមានគោលដៅចំរងចំនួន ៣ គឺ៖ កំចាត់ចោលក្បាលម៉ាស៊ីន
របស់ IS នៅអ៊ីរ៉ាក់និងស៊ីរី កំណត់ទ្រង់ទ្រាយជះឥទ្ធិពល របស់ IS ដែលមាន
និន្នាការរីករាលដាល់ក្នុងពិភពលោកទាំងមូលនិងការធានាសន្តិសុខក្នុង
ប្រទេសចំពោះមុខការគំរាមកំហែងវាយប្រហារភេរវកម្ម។ ក្នុងពេលនោះ
រដ្ឋមន្ត្រីការពារជាតិ បារាំង លោក Jean-Yves le Drian បានអះអាងថា៖
ការប្រយុទ្ធប្រឆាំងនៅអ៊ីរ៉ាក់ជាពិសេសនៅទីក្រុង Mosul នឹងជាកូនសោរ
សំរាប់សន្តិសុខនៅអឺរ៉ុបនាអនាគត។ រដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោក
Michael Fallon បានឲ្យដឹងថា៖ ក្រុងឡុងនឹង បញ្ជូនបន្ថែមនាយទាហាន
ហ្វឹកហាត់សំរាប់កងទ័ពអ៊ីរ៉ាក់និងជនប្រដាប់អាវុធ Kurd ឡើងដល់ ៥០០
នាក់ក្នុងការប្រយុទ្ធប្រឆាំង IS៕