សម្ព័ន្ធភាពកងទ័ពជើងទឹកដែលដឹកនាំដោយសហរដ្ឋអាមេរិកបានចាប់ផ្តើមយុទ្ធនាការដើម្បីការពារនាវានៅក្នុងឈូងសមុទ្រ

(VOVWORLD) -  នាថ្ងៃទី ៧ ខែវិច្ឆិកា សម្ព័ន្ធភាពកងទ័ពជើងទឹកមួយដែលដឹកនាំដោយសហរដ្ឋអាមេរិកបានចាប់ផ្តើមយុទ្ធនាការនៅបារ៉ែនដើម្បីការពារនាវាដែលធ្វើដំណើរទៅកាន់សមុទ្រ”ក្តៅ” មួយនេះនៅក្នុងឈូងសមុទ្រ បន្ទាប់ ពីការវាយប្រហារនាវាដឹកប្រេងថ្មីៗនេះ។

សម្ព័ន្ធភាពនេះមានឈ្មោះជាកសាងសន្តិសុខសមុទ្រ (IMSC) ដែលបានបង្កើតឡើងកាលពីខែមិថុនា មានគោលបំណងលុបបំបាត់ការគំរាមកំហែងចំពោះការផ្គត់ផ្គង់ប្រេងសកល។ បារ៉ែនមានមូលដ្ឋាននៃកងនាវាចរទី ៥ របស់កងទ័ពជើងទឹកសហរដ្ឋ អាមេរិកបានចូលរួមក្នុង IMSC កាលពីខែសីហា។ អារ៉ាប់ប៊ីសាអូឌីតនិងរាជទាយាទអេមីរ៉ាតអារ៉ាប់រួម (UAE) បានចូលរួមចាប់តាំងពីខែកញ្ញា។ អូស្ត្រាលីនិងអង់គ្លេសក៏បានឯកភាពបញ្ជូននាវាចម្បាំងដើម្បីអមដំណើរឆ្លងកាត់ឈូងសមុទ្រផងដែល។ បណ្តាប្រទេសភាគច្រើននៅក្នុងសហភាពអឺរ៉ុបបដិសេធមិនចូលរួមក្នុងសម្ព័ន្ធភាពនេះដោយសារតែការព្រួយបារម្ភអំពីផលប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងរបស់ពួកគេដើម្បី ជួយសង្គ្រោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយអ៊ីរ៉ង់។ សមាជិកថ្មីបំផុតគឺអាល់បានីបានចូលរួម IMSC ចាប់តាំងពីថ្ងៃទី ១ ខែវិច្ឆិកាកន្លងមក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ