សម្ព័ន្ធភាពប៉ាស៊ីហ្វីកនិងវៀតណាមក្នុងសភាពការណ៍សកលភាវូបនីយកម្ម

(VOVWORLD) -នាថ្ងៃទី២២ ឧសភា នៅទីក្រុងហាណូយ ស្ថានទូតបណ្ដាប្រទេសឈីលី, ប្រទេសកូឡុំប៊ី, ប្រទេសម៉ិកស៊ិកនិងប្រទេសប៉េរូ ជាសមាជិកសម្ព័ន្ធភាពប៉ាស៊ីហ្វីក បានរួមសហការជាមួយសម្ព័ន្ធក្រុមហ៊ុនទូរគមនាគមន៍ Viettel រៀបចំជំនួបពិភាក្សា ដោយប្រធានបទ៖ “ សម្ព័ន្ធភាពប៉ាស៊ីហ្វីកនិងវៀតណាមក្នុងសភាពការណ៍សកលភាវូបនីយកម្ម”
សម្ព័ន្ធភាពប៉ាស៊ីហ្វីកនិងវៀតណាមក្នុងសភាពការណ៍សកលភាវូបនីយកម្ម - ảnh 1

សម្ព័ន្ធភាពប៉ាស៊ីហ្វីកនិងវៀតណាមក្នុងសភាពការណ៍សកលភាវូបនីយកម្ម

          (VOV)_នាថ្ងៃទី២២ ឧសភា នៅទីក្រុងហាណូយ ស្ថានទូតបណ្ដាប្រទេសឈីលី, ប្រទេសកូឡុំប៊ី, ប្រទេសម៉ិកស៊ិកនិងប្រទេសប៉េរូ ជាសមាជិកសម្ព័ន្ធភាពប៉ាស៊ីហ្វីក បានរួមសហការជាមួយសម្ព័ន្ធក្រុមហ៊ុនទូរគមនាគមន៍ Viettel រៀបចំជំនួបពិភាក្សា ដោយប្រធានបទ៖ “ សម្ព័ន្ធភាពប៉ាស៊ីហ្វីកនិងវៀតណាមក្នុងសភាពការណ៍សកលភាវូបនីយកម្ម”។ ថ្លែងមតិនៅទីនេះ អគ្គលេខាធិការក្រុមប្រឹក្សា សហប្រតិបត្តិការសេដ្ឋកិច្ចប៉ាស៊ីហ្វីក លោក Eduardo Pedrosa បានសង្កត់ធ្ងន់ថា៖នេះជាសកម្មភាពមួយដែលបានរៀបចំឡើងដើម្បីជួយជ្រោមជ្រែងវៀតណាម ក្នុងតួនាទីជាអ្នកសម្របសម្រួលរបស់អាស៊ាន ជាមួយសម្ព័ន្ធភាពប៉ាស៊ីហ្វីក  និងពង្រឹងទំនាក់ទំនងរវាងប្លុកទាំងពីរ រួមទាំងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគរវាងសម្ព័ន្ធភាពប៉ាស៊ីហ្វីកនិងវៀតណាមផងដែរ។ នៅទីនេះ តំណាងក្រសួងការបរទេសឈីលី, កូឡុំប៊ី, និងតំណាងស្ថានទូតម៉ិកស៊ិកនិងប៉េរូនៅវៀតណាម បានចែករំលែកអំពីសមិទ្ធផលលេចធ្លោរបស់សម្ព័ន្ធភាពប៉ាស៊ីហ្វីក ក្រោយរយៈពេល៦ឆ្នាំបង្កើតមក ដំណើការកសាងតំបន់មួយធ្វើសមាហរណកម្មស៊ីជំរៅ ជំរុញកំណើន អភិវឌ្ឍន៍ និងសមត្ថភាពប្រកួតប្រជែងរបស់បណ្ដាខឿនសេដ្ឋកិច្ចជាសមាជិកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ