សម្ព័ន្ធភាពប៉ាស៊ីហ្វិកអំពាវនាវឲ្យប្រឆាំងនឹងលទ្ធិគាំពារនិយម
(VOVWORLD) -សន្និសីទកំពូលលើកទី ១៣ នៃសម្ព័ន្ធភាពប៉ាស៊ីហ្វិក (PA) រួមមានប្រទេស៖ ប៉េរូ ឈីលី កូឡុំប៊ី និងមិកស៊ីក បានបើកនាថ្ងៃទី ២៣ កក្កដា នៅទីក្រុងកំពង់ផែ Puerto Vallarta ប្រទេសម៉ិកស៊ិក ដោយអំពាវនាវឲ្យបង្កើនការធ្វើសមាហរណកម្ម និងជំរុញពាណិជ្ជកម្មសេរី ក្នុងកាលៈទេសៈលទ្ធិគាំពារនិយមកំពុងលេចចេញ។
អង្គប្រជុំ (រូបថតៈ AFP / VNA) |
ថ្លែងមតិនៅទីនេះ ប្រធានាធិបតី ម៉ិកស៊ិកលោក Enrique Peña Nieto បានសង្កត់ធ្ងន់ថា PA គឺជារូបសណ្ឋានគំរូមួយអំពីការធ្វើសមាហរណកម្មតំបន់នៅលើពិភពលោក ដោយមានគៅលបំណងជំរុញសមត្ថភាពប្រកួតប្រជែងក្នុងតំបន់ ជំនះពុះពារលើស្ថានភាពអសមភាពសង្គម និងបង្កើនចំណងសាម្គីភាពរវាងបណ្ដាប្រទេសជាសមាជិក។ នៅក្នុងសន្និសីទនេះ អង្គប្រជុំនឹងបន្តពិភាក្សាអំពីបណ្ដាគោលដៅនៃចក្ខុវិស័យយុទ្ធសាស្រ្តឆ្នាំ 2030 នៃប្លុកនេះ ដើម្បីទទួលបានការធ្វើសមាហរណកម្មសកលលោកខ្ពស់ជាង ហើយមានលក្ខណៈសកលជាងដែរ ដែលលើកលែងពន្ធ 100% ចំពោះទំនិញចរាចរនៅក្នុងប្លុកនេះ។ PA ក៏ដាក់ចេញនូវគោលដៅធ្វើពិពិធកម្មទំនាក់ទំនង និងសហប្រតិបត្តិការជាមួយប្លុកសេដ្ឋកិច្ចនៅលើពិភពលោក ដូចជាសហភាពអឺរ៉ុប(EU) ប្លុកទីផ្សាររួម អាមេរិកខាងត្បូង (Mercosur) តំបន់អាស៊ីប៉ាស៊ីហ្វិក និង សមាគម ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ផងដែរ៕