សម្ព័ន្ធភាពយោធាអន្តរជាតិកំចាត់ក្រុមឧទ្ទាមហ៊ូទីរាប់រយនាក់នៅយេម៉ែន

(VOVWORLD) -  ទីភ្នាក់ងារសារព័ត៌មានអារ៉ាប៊ីសាអូឌីត(SPA) បានដកស្រង់សំដីរបស់សម្ព័ន្ធយោធាអន្តរជាតិដែលបានឲ្យដឹងថា ជនឧទ្ទាមចំនួន២៦៤នាក់ត្រូវបានសម្លាប់ និងឧបករណ៍យោធាចំនួន ៣៦គ្រឿងត្រូវបានបំផ្លាញចោលនៅក្នុងការវាយប្រហារតាមអាកាសក្នុងរយៈពេល ៧២ម៉ោងកន្លងមក។

សម្ព័ន្ធភាពយោធាអន្តរជាតិកំចាត់ក្រុមឧទ្ទាមហ៊ូទីរាប់រយនាក់នៅយេម៉ែន - ảnh 1

នៅថ្ងៃទី២៤ ខែតុលា សម្ព័ន្ធភាពយោធាដឹកនាំដោយអារ៉ាប៊ីសាអូឌីត ដែលកំពុងប្រយុទ្ធនៅយេម៉ែនបានប្រកាសថា ខ្លួនបានសម្លាប់ក្រុមឧទ្ទាមហ៊ូទីរាប់រយនាក់នៅក្នុងតំបន់មួយនៅក្បែរទីក្រុងយុទ្ធសាស្ត្រ Marib ក្នុងរយៈពេល៣ថ្ងៃកន្លងមក។ ទីភ្នាក់ងារសារព័ត៌មានអារ៉ាប៊ីសាអូឌីត(SPA) បានដកស្រង់សំដីរបស់សម្ព័ន្ធយោធាអន្តរជាតិដែលបានឲ្យដឹងថា ជនឧទ្ទាមចំនួន២៦៤នាក់ត្រូវបានសម្លាប់ និងឧបករណ៍យោធាចំនួន ៣៦គ្រឿងត្រូវបានបំផ្លាញ ចោលនៅក្នុងការវាយប្រហារតាមអាកាសក្នុងរយៈពេល ៧២ម៉ោងកន្លងមក។

ទីក្រុង Marib ជាទីកន្លែងដាក់ទីស្នាក់ការរបស់រដ្ឋាភិបាលភាគខាងជើងនៃប្រទេសយេម៉ែនដែលអន្តរជាតិទទួលស្គាល់។ ក្រុមឧទ្ទាមហ៊ូទីបានចាប់ផ្តើមយុទ្ធនាការវាយប្រហារដណ្តើមការគ្រប់គ្រងទីក្រុង Marib ចាប់ពីខែកុម្ភៈឆ្នាំ២០២១ ហើយនាពេលថ្មីៗនេះបានបង្កើនយុទ្ធនាការនេះ បន្ទាប់ពីរយៈពេលស្ងប់ស្ងាត់ជាបណ្តោះអាសន្ន។

ប្រតិកម្មទៅវិញ

ផ្សេងៗ