សម្ព័ន្ធភាពយោធាអន្តរជាតិរាំងស្កាត់ការវាយប្រហាររបស់ IS នៅស៊ីរី

សម្ព័ន្ធភាពយោធាអន្តរជាតិរាំងស្កាត់ការវាយប្រហាររបស់ IS នៅស៊ីរី - ảnh 1
ផ្សែងហើរឡើងក្រោយពីការវាយប្រហារតាមជើងអាកាសកើតមានឡើងនៅក្រុង Sanaa ប្រទេសយេម៉ែន នាថ្ងៃទី៨ មេសា (រូបថត៖AFP/TTXVN)

(VOVworld) - សម្ព័ន្ធភាពយោធាអន្តរជាតិប្រឆាំងអង្គការ “រដ្ឋអ៊ីស្លាម” (IS) ស្វ័យ
ប្រកាសដឹកនាំដោយអាមេរិក រួមជាមួយកម្លាំងបះបោរស៊ីរីបានរាំងស្កាត់ការវាយ
ប្រហារដោយទ្រង់ទ្រាយធំរបស់ IS តម្រង់ទៅលើមូលដ្ឋានសឹកអាមេរិកនៅជិត
ព្រំដែនជាមួយហ្ស៊កដានី។ប្រភពព័ត៌មានពីសម្ព័ន្ធភាពយោធានាថ្ងៃទី៩ មេសា ឲ្យ
ដឹងថា​ផែនការវាយប្រហាររបស់ IS តម្រង់ទៅលើមូលដ្ឋាន At Tanf Garrison ជាការ
វាយប្រហារដែលប្រើប្រាស់មធ្យោបាយដឹកជញ្ជូនបង្កប់គ្រឿងផ្ទុះ រួមជាមួយ ខ្មាន់
កាំភ្លើង IS ប្រមាណ៣០នាក់។សម្ព័ន្ធភាពយោធានិងកម្លាំងសម្ព័ន្ធមិត្តបាន រាំងស្កាត់
ការវាយប្រហារពោលខាងលើ ហើយបន្ទាប់នោះអនុវត្តការវាយប្រហារតាមជើង
អាកាសដើម្បីកំទិចមធ្យោបាយវាយប្រហារនិងខ្មាន់កាំភ្លើងសេសសល់ របស់ IS៕

ប្រតិកម្មទៅវិញ

ផ្សេងៗ