សម្ព័ន្ធភាពសកលប្រឆាំង IS អះអាងនូវការសន្យាយូរអង្វែង

(VOVworld) - នាថ្ងៃទី២២ មិនា រដ្ឋមន្ត្រីការបរទេសនិងតំណាងមកពីប្រទេស
ចំនួន៦០ដែលអញ្ជើញចូលរួមកិច្ចប្រជុំអំពីការប្រឆាំងភេរវកម្មនៅរដ្ឋធានីវ៉ាស៊ីនតោន
របស់អាមេរិកនោះ បានអះអាងថា នឹងបង្កើនកិច្ចសហការក្នុងការប្រយុទ្ធប្រឆាំង
អង្គការភេរវកម្មរដ្ឋអ៊ីស្លាម (IS) ព្រមទាំងសន្យាជួយឧបត្ថម្ភដំណើរការស្ដារ ស្ថិរភាព
ឡើងវិញនៅតំបន់នានាដែលត្រូវបានរំដោះពី IS នៅអ៊ីរ៉ាក់និងស៊ីរី។កិច្ចប្រជុំនេះក៏
បានវាយតំលៃខ្ពស់ចំពោះការដែលកងទ័ពរដ្ឋាភិបាលអ៊ីរ៉ាក់រំដោះ៦០%នៃតំបន់
ដែនដីពីការកាន់កាប់របស់អង្គការ IS ក៏ដូចជាទទួលបានការរីក ចម្រើនគួរឲ្យកត់
សម្គាល់ក្នុងការដណ្ដើមយកវិញនូវទីក្រុង Mosul ជាកំពែងចុង ក្រោយរបស់អង្គការ
ភេរវកម្មនេះនៅអ៊ីរ៉ាក់។ក្នុងសេចក្ដីថ្លែងការណ៍ក្រោយពីកិច្ចប្រជុំនេះ ប្រទេស
សមាជិកទាំង៦៨ក្នុងសម្ព័ន្ធភាពនេះបានអះអាងថា នឹងជួយ ឧបត្ថម្ភសំរាប់ដំណើរ
ការស្ដារស្ថិរភាពឡើងវិញនិងធានាសុវត្ថិភាពរបស់ប្រជាជននៅតំបន់រំដោះនៅ
អ៊ីរ៉ាក់និងស៊ីរី ដោយផ្ដល់កញ្ចប់ប្រាក់ចំនួន២ពាន់ លានដុល្លាអាមេរិកសំរាប់ផែន
ការពោលខាងលើក្នុងឆ្នាំ២០១៧៕

ប្រតិកម្មទៅវិញ

ផ្សេងៗ