សម្ព័ន្ធភាពសហគ្រាសធំៗ និងអង្គការសហប្រជាជាតិអភិវឌ្ឍន៍ប្រកបដោយចីរភាព

(VOVWORLD) - នាថ្ងៃទី ១៦ ខែតុលា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានរៀបចំកិច្ចប្រជុំលើកដំបូងនៃសម្ព័ន្ធភាពសហគ្រាស ដែលត្រូវបានជួយទ្រទ្រង់ដោយអង្គការសហប្រជាជាតិ ដើម្បីពិភាក្សាអំពីផែនការវិនិយោគដែលប៉ាន់ប្រមាណថាមានទឹកប្រាក់ឡើងដល់រាប់ពាន់លានដុល្លារអាមេរិកសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។
សម្ព័ន្ធភាពសហគ្រាសធំៗ និងអង្គការសហប្រជាជាតិអភិវឌ្ឍន៍ប្រកបដោយចីរភាព - ảnh 1  អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres (រូបថត៖ vov.vn)

ដោយមានឈ្មោះហៅថា“  វិនិយោគិនសកលដើម្បីអភិវឌ្ឍន៍ប្រកបដោយចីរភាព (GISD) សម្ព័ន្ធភាពថ្មីនេះរួមមានថ្នាក់ដឹកនាំសហគ្រាសធំៗ ចំនួន ៣០នាក់ ដែលរួមគ្នាកៀរគរប្រភពធនធានសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពជាមួយនឹងគោលដៅសំខាន់គឺជំរុញការវិនិយោគក្នុងការអភិវឌ្ឍប្រកបដោយចីរភាពនិង យូរអង្វែងផងដែរ។

គេរំពឹងថាសម្ព័ន្ធភាពនេះនឹងដំណើរការក្នុងរយៈពេល ២ ឆ្នាំចាប់ពីខែតុលាឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២១ ដោយផ្តោតលើការផ្តល់ដំណោះស្រាយសម្រាប់ការ វិនិយោគនិងអភិវឌ្ឍន៍ប្រកបដោយចីរភាពរយៈពេលវែង និងស្វែងរកឱកាសវិនិយោគសម្រាប់ប្រទេសកំពុងអភិវឌ្ឋន៍ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ