សម្ព័ន្ធភាពអន្តរជាតិវាយប្រហារតាមជើងអាកាសក្រុង Tikrit ប្រឆាំង IS

សម្ព័ន្ធភាពអន្តរជាតិវាយប្រហារតាមជើងអាកាសក្រុង Tikrit ប្រឆាំង IS - ảnh 1
សេនាជនជាជន Siite ប្រយុទ្ធជាមួយពួកឧទ្ទាម ISនៅក្រុង Tikrit
 (រូបថតៈ AFP/TTXVN)


(VOVworld)-សម្ព័ន្ធភាពអន្តរជាតិប្រឆាំង “រដ្ឋអ៊ីស្លាម” (IS) ស្វ័យប្រកាស ដឹកនាំ ដោយអាមេរិកបានវាយប្រហារជាលើកដំបូង​ទៅលើបណ្តាគោលដៅរបស់ IS នៅ
ទីក្រុង Tikrit ភាគខាងជើងប្រទេសអ៊ីរ៉ាក់ សំដៅជួយទាហានរបស់អ៊ីរ៉ាក់ ដណ្តើម យកទីក្រុងយុទ្ធសាស្រ្តដែលត្រូវ IS ទន្រ្ទានកាន់កាប់នាច្រើនខែកន្លងទៅ។ ក្នុង សេចក្តីប្រកាស១នាថ្ងៃទី២៥មិនា អ្នកនាំពាក្យសេតវិមាន វរៈសេនីយ៍ឯក លោក
Steven Warren បានឲ្យដឹងថា រដ្ឋាភិបាលអ៊ីរ៉ាក់ កំពុងសំណូមពរសម្ព័ន្ធភាព អន្តរ
ជាតិ ជួយឧបត្ថម្ភបណ្តាយុទ្ធសាស្រ្តដណ្តើម Tikrit ឡើងវិញ និងយុទ្ធនាការ នេះ
កំពុងប្រព្រឹត្តទៅ។​តាមដំណាងកងកម្លាំងពិសេសរបស់អ៊ីរ៉ាក់ថា នាយប់ថ្ងៃទី ២៥
មិនា យន្តហោះរបស់អាមេរិក និងសម្ព័ន្ធភាព ចាប់ផ្តើមការវាយប្រហារតាម ជើងអាកាសទៅលើគោលដៅចំនួន១០នៅទីក្រុង Tikrit៕

ប្រតិកម្មទៅវិញ

ផ្សេងៗ