សម្ព័ន្ធភាពអារ៉ាប់គោរពបទឈប់បាញ់នៅយេម៉ែន

សម្ព័ន្ធភាពអារ៉ាប់គោរពបទឈប់បាញ់នៅយេម៉ែន - ảnh 1
កងកម្លាំងស្មោះត្រង់ជាមួយប្រធានាធិបតី Abedrabbo Mansour Hadi ក្នុងការប្រយុទ្ធទៅនឹងក្រុមឧទ្ទាមនៅ Marib (រូបថត៖AFP/TTXVN)

(VOVworld) - សម្ព័ន្ធភាពប្រឆាំងក្រុមឧទ្ទាម Houthi ដែលបានគាំទ្រដោយអ៊ីរ៉ង់ និង
ដឹកនាំដោយអារ៉ាប់ប៊ីសាអូឌីតក្នុងអំឡុងជាងមួយឆ្នាំកន្លងទៅ បានប្រកាសថា នឹង
គោរពបទឈប់បាញ់ដែលបានសម្របសម្រួលដោយអ.ស.បចាប់តាំងពីម៉ោង ២១
 GMT ថ្ងៃទី១០ មេសា។តាមសេចក្ដីប្រកាសនេះថា សម្ព័ន្ធភាពអារ៉ាប់នឹងគោរពបទ
ឈប់បាញ់នៅយេម៉ែនតាមសំណើររបស់ប្រធានាធិបតីលោក Mansour Hadi ប៉ុន្តែនៅ
រក្សសិទ្ធិតបតវិញការវាយប្រហារណាមួយរបស់ក្រុមឧទ្ទាម។ មុននោះ នាថ្ងៃទី២៣
 មិនា បេសកជនពិសេសរបស់អ.ស.បលោក Ismail Ould Cheikh Ahmed បានឲ្យដឹង
ថា ភាគីជំលោះនានានៅយេម៉ែនបានឯកភាពលើ ការបញ្ចប់ជំលោះលើទូទាំង
ប្រទេសចាប់ ពីរាត្រីថ្ងៃទី១០ មេសា មុននឹងវង់ ចរចារសន្តិភាពដែលនឹងប្រព្រឹត្តទៅ
នាថ្ងៃទី១៨ មេសា នៅប្រទេស Kuwait៕

ប្រតិកម្មទៅវិញ

ផ្សេងៗ