សម្ព័ន្ធមិត្ត NATO បញ្ចប់បេសកកម្មប្រយុទ្ធនៅអាហហ្វហ្គានីស្ថានជាផ្លូវការ

សម្ព័ន្ធមិត្ត NATO បញ្ចប់បេសកកម្មប្រយុទ្ធនៅអាហហ្វហ្គានីស្ថានជាផ្លូវការ - ảnh 1
ទាហានអាមេរិកនៅអាហ្វហ្គានីស្ថាន (រូបថតៈ Reuters)


(VOVworld)-នាថ្ងៃទី៨ធ្នូ អាមេរិកនិងអង្គការសន្ធិសញ្ញាអាត្លង់តិចខាងជើង (NATO) បានបញ្ចប់បេសកកម្មប្រយុទ្ធនៅអាហ្វហ្គានីស្ថាន។ បញ្ជាការដ្ឋានកង កម្លាំងជួយ
ឧបត្ថម្ភសន្តិសុខអន្តរជាតិ (ISAF) របស់ NATO ទទួលបន្ទុកសកម្មភាព ប្រយុទ្ធ បាន
សំរូតទង់ជាតិ បញ្ចប់ការដាក់ពង្រាយកងទ័ពនៅអាហ្វហ្គានីស្ថានជា ផ្លូវការ។ តាម
ឧត្តមសេនីយ៍ John F.Campbell ថាមេបញ្ជាការកងកម្លាំងអាមេរិកនិង NATO ប្រចាំ
នៅអាហ្វហ្គានីស្ថានថា ភារកិច្ចរបស់ ISAF នឹងផ្លាស់ប្តូរទៅកាន់តួនាទីជាអ្នកបង្វឹក
និងជួយកងកម្លាំងសន្តិសុខនៅអាហ្វហ្គានីស្ថានការបញ្ចប់បេសកកម្មប្រយុទ្ធរបស់
សម្ព័ន្ធមិត្តអន្តរជាតិនៅអាហ្វហ្គានី​ស្ថាន បានប្រព្រឹត្តទៅក្នុងកាលៈទេសៈដែល
ពួកឧទ្ទាមតាលីបង់កំពុងបង្កើនរាល់ សកម្មភាពប្រឆាំងនឹងរដ្ឋអំណាច Kabul៕

ប្រតិកម្មទៅវិញ

ផ្សេងៗ