សម្ព័ន្ធមិត្តណាតូបង្កើនជំនួយឧបត្ថម្ភដល់អ៊ុយក្រែន

(VOVWORLD) - យន្តហោះទាំងនេះនឹងចូលរួមប្រតិបត្តិការស្វ័យការពារនៅអ៊ុយក្រែននារដូវក្តៅនេះ។
សម្ព័ន្ធមិត្តណាតូបង្កើនជំនួយឧបត្ថម្ភដល់អ៊ុយក្រែន - ảnh 1យន្តហោះចម្បាំង F-16 ។ រូបថត៖ AFP/TTXVN

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken នាថ្ងៃទី ១០ ខែកក្កដា បានបញ្ជាក់ថា យន្តហោះចម្បាំង F-16 ពីដាណឺម៉ាក និងហូឡង់ កំពុងត្រូវធ្វើដំណើរទៅកាន់អ៊ុយក្រែន។ ថ្លែងក្នុងព្រឹត្តិការណ៍មួយនៅខាងក្រៅកិច្ចប្រជុំកំពូលរបស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) នៅទីក្រុងវ៉ាស៊ីនតោន រដ្ឋមន្ត្រីការបរទេសលោក Blinken បានកត់សម្គាល់ថា យន្តហោះទាំងនេះនឹងចូលរួមប្រតិបត្តិការស្វ័យការពារនៅអ៊ុយក្រែននារដូវក្តៅនេះ។ លើសពីនេះ លោកក៏បានបង្ហើបអំពីការដែលលោកនឹងប្រកាសកញ្ចប់ជំនួយដ៏ធំសម្រាប់ អ៊ុយក្រែនក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ ដើម្បីកសាងស្ពានតភ្ជាប់ឲ្យបានច្បាស់លាស់ និងរឹងមាំសម្រាប់សមាជិកភាពរបស់អង្គការណាតូសម្រាប់អ៊ុយក្រែន។

នាថ្ងៃដដែល សេតវិមានបានឲ្យដឹងថា បែលហ្ស៊ិក និងន័រវែសក៏បានប្តេជ្ញាផ្តល់យន្តហោះបន្ថែមទៀតដល់ទីក្រុងគៀវផងដែរ។ ទន្ទឹមនឹងនេះ អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បានសម្តែងក្តីសង្ឃឹមថា សម្ព័ន្ធមិត្តនឹងឈានដល់ការឯកភាពគ្នាលើកញ្ចប់ជំនួយដ៏ធំសម្រាប់អ៊ុយក្រែន ដោយកត់សម្គាល់ថា កញ្ចប់ជំនួយនេះនឹងដើរតួនាទីជាស្ពានតភ្ជាប់សម្រាប់ដំណើរការចូលរួមជាសមាជិកប្លុករបស់ប្រទេសអឺរ៉ុបខាងកើតមួយនេះ។ ទោះជាយ៉ាងណាក៏ដោយ លោក Stoltenberg ក៏បានលើកច្បាស់ថា វាដូចជាលឿនពេក ដើម្បីលើឡើងអំពីពេលវេលាអ៊ុយក្រែន ត្រូវចូលសមាជិកណាតូផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ