សម្ព័ន្ធយោធាអារ៉ាប់របស់អារ៉ាប៊ីសាអូឌីតប្រកាសបទឈប់បាញ់
(VOVWORLD) - បទឈប់បាញ់នឹងចូលជាធរមានចាប់ពីថ្ងៃទី ៩ ខែមេសា ហើយនឹងអូសបន្លាយក្នុងរយៈពេលកន្លះខែ។ ក្រុមឧទ្ទាម Houthi នៅយេម៉ែន នឹងយល់ព្រមលើសំណើរឈប់បាញ់ សំដៅបញ្ជៀសគ្រោះអាសន្នកើតមានឡើងការផ្ទុះជំងឺរាតត្បាតCOVID-19។
សកម្មភាពនៅកន្លែងកើតហេតុនៅអារ៉ាប់ (ប្រភព៖ THX / TTXVN |
សម្ព័ន្ធយោធាអារ៉ាប់ដែលដឹកនាំដោយអារ៉ាប៊ីសាអូឌីតនាថ្ងៃទី ៨ ខែមេសា បានសម្រេចចិត្តបញ្ឈប់យុទ្ធនាការយោធានៅយេម៉ែនរយៈពេល ២ សប្តាហ៍ដើម្បីគាំទ្រគំនិតផ្តួចផ្តើមស្ដីពីបទឈប់បាញ់របស់អង្គការសហប្រជាជាតិ។
បទឈប់បាញ់នឹងចូលជាធរមានចាប់ពីថ្ងៃទី ៩ ខែមេសា ហើយនឹងអូសបន្លាយក្នុងរយៈពេលកន្លះខែ។ ក្រុមឧទ្ទាម Houthi នៅយេម៉ែន នឹងយល់ព្រមលើសំណើរឈប់បាញ់ សំដៅបញ្ជៀសគ្រោះអាសន្នកើតមានឡើងការផ្ទុះជំងឺរាតត្បាតCOVID-19។ ប៉ុន្តែសម្ព័ន្ធភាពនេះនឹងរក្សាសិទ្ធិការពារខ្លួនឯង ប្រសិនបើរងការវាយប្រហារក្នុងអំឡុងពេលខាងលើ ហើយអាចពិចារណាពន្យារពេលបទឈប់បាញ់ប្រសិនបើ ទទួលបានការឆ្លើយតបជាវិជ្ជមានពីកងកម្លាំង Houthi៕