សម្ព័ន្ធយុវជនកុម្មនិស្តហូជីមិញកំណត់ដំណោះស្រាយក្នុងការអនុវត្តសារាចរលេខ០៥របស់ការិយាល័យនយោបាយ
|
សម្ព័ន្ធយុវជនកុម្មនិស្តហូជីមិញកំណត់ដំណោះស្រាយក្នុងការអនុវត្តសារាចរលេខ ០៥របស់ការិយាល័យនយោបាយ |
(VOVworld)-នាព្រឹកថ្ងៃទី៣០មិថុនា មជ្ឈឹមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញបាន
រៀបចំសន្និសីទ Online លើទូទាំងប្រទេស អំពី ផែនការអនុវត្តសារាចរលេខ ០៥
របស់ ការិយាល័យនយោបាយនីតិកាលទី១២ ស្តីពីជម្រុញការរៀនសូត្រនិងធ្វើតាម
សតិអារម្មណ៍ សីលធម៌រចនាបទលោកប្រធានហូជីមិញ ក្នុងកម្មាភិបាល សមាជិក
សម្ព័ន្ធយុវជន ដំណាក់កាល២០១៦-២០២១។ដើម្បីអនុវត្តបានល្អសារាចរណ៍នេះ
មជ្ឈឹមសម្ព័ន្ធយុវ ជនបានកំណត់ដំណោះស្រាយគោលចំនួន៥ ដែលក្នុងនោះ បន្ត
កសាងរបៀបរាបរយ និងអាកប្បកិរិយាសមាជិកសម្ព័ន្ធយុវជន សំដៅបង្កើតការផ្លាស់
ប្តូរជាក់ស្តែងក្នុងការអនុ វត្តសារាចរលេខ ០៥ ប្រកបដោយប្រសិទ្ធិភាព។ លោក Le
Quoc Phong លេខាទី១ មជ្ឈឹមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញបានឲ្យដឹងថា៖
“ក្នុងដំណើរការអនុវត្តសារាចរលេខ០៥នោះ យើងខ្ញុំបានក្តាប់ជាប់នូវការបញ្ជាណែនាំ
របស់ការិយាល័យនយោបាយ នោះគឺធ្វើយ៉ាងមេចលើកកំពស់នូវសមត្ថភាពរបស់អ្នក
ដឹកនាំការអនុវត្ត។ នាបច្ចុប្បន្ន មជ្ឈឹមសម្ព័ន្ធយុវជនកំពុង អនុវត្តសារាចរលេខ ០១
ទាក់ទិនទៅនឹងការកសាងសមត្ថភាពរបស់កម្មាភិបាលសម្ព័ន្ធយុវជន។យើងខ្ញុំនឹងខំ
ប្រឹងប្រែងបំពេញល្អការងារនេះដោយមានការផ្សាភ្ជាប់ ជាមួយរចនាបទលោកប្រធាន
ហូជីមិញទៀតផង”៕