សម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញខេត្ត Quang Binh រៀបចំកម្មវិធីជួបប្រាស្រ័យ ប្រពៃណីអំពីនាយឧត្តមសេនីយ៍ Vo Nguyen Giap

(VOVWORLD) - ដើម្បីឆ្ពោះទៅរំលឹកខួបលើកទី១០៧ទិវាកំណើតរបស់នាយឧត្តមសេនីយ៍ Vo Nguyen Giap (ថ្ងៃទី២៥ ខែសីហា ឆ្នាំ១៩១១ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨) នាយប់ថ្ងៃទី២០ ខែសីហា នៅមជ្ឈមណ្ឌលវប្បធម៌ស្រុក Le Thuy ដែលជាស្រុក កំណើតរបស់នាយឧត្តមសេនីយ៍ Vo Nguyen Giap នោះ សម្ព័ន្ធយុវជនកុម្មុយ និស្តហូជីមិញខេត្ត Quang Binh បានរៀបចំកម្មវិធីជួបប្រាស្រ័យប្រពៃណីក្រោម ប្រធានបទ “នាយឧត្តមសេនីយ៍ Vo Nguyen Giap ក្នុងបេះដូងនៃយុវវ័យ Quang Binh”។

កម្មវិធីនេះបានបង្កើតឡើងវិញនូវជីវប្រវត្តិរបស់លោកនាយឧត្តមសេនីយ៍ តាមរយៈរូបភាព ខ្សែវីដេអូ បទចម្រៀងនិងឈុតសម្ដែងសិល្បៈដ៏វិសេសវិសាល គួរឲ្យចាប់អារម្មណ៍។

        នារសៀលថ្ងៃដដែល សម្ព័ន្ធយុវជនខេត្ត Quang Binh ក៏បានរៀបចំដំណើរ ទៅគោរពវិញ្ញាណក្ខ័ន្ធនៅមណ្ឌលផ្នូរនាយឧត្តមសេនីយ៍ Vo Nguyen Giap នៅ Vung Chua Dao Yen ស្រុក Quang Trach និងមកអុជធូបនៅអគាររំលឹកអនុ ស្សាវរីយ៍នាយឧត្តមសេនីយ៍នៅឃុំ Loc Thuy ស្រុក Le Thuy ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ