សម្ព័ន្ធសមាគមជនពិការអនុវត្តល្អនូវតួនាទីជួយឧបត្ថម្ភជនពិការ
(VOVWORLD) -នាថ្ងៃទី ១៣ មិថុនា អញ្ជើញថ្លែងមតិនៅក្នុងសន្និសីទតំណាងទូទាំងប្រទេសលើកទី ២ នៃសមាគមជនពិការវៀតណាមនោះ ប្រធានគណកម្មាធិការចលនាប្រជាជនមជ្ឈឹមលោកស្រី Truong Thi Mai បានសង្កត់ធ្ងន់ថា៖ ក្នុងបណ្ដាឆ្នាំកន្លងទៅ បក្ស រដ្ឋបានផ្សាយចេញគោលការណ៍ គោលនយោបាយជាច្រើនដើម្បីជួយឧបត្ថម្ភជនពិការ។
សម្ព័ន្ធសមាគមជនពិការអនុវត្តល្អនូវតួនាទីជួយឧបត្ថម្ភជនពិការ |
នាថ្ងៃទី ១៣ មិថុនា អញ្ជើញថ្លែងមតិនៅក្នុងសន្និសីទតំណាងទូទាំងប្រទេសលើកទី ២ នៃសមាគមជនពិការវៀតណាមនោះ ប្រធានគណកម្មាធិការចលនាប្រជាជនមជ្ឈឹមលោកស្រី Truong Thi Mai បានសង្កត់ធ្ងន់ថា៖ ក្នុងបណ្ដាឆ្នាំកន្លងទៅ បក្ស រដ្ឋបានផ្សាយចេញគោលការណ៍ គោលនយោបាយជាច្រើនដើម្បីជួយឧបត្ថម្ភជនពិការ។ ជាពិសេស រដ្ឋសភាបានអនុម័តច្បាប់ស្ដីពីជនពិការ ហើយរៀបចំថវិកាដើម្បីអនុវត្តគោលនយោបាយផ្សេងៗនានា។ ក្រៅពីការជួយឧបត្ថម្ភរបស់រដ្ឋនោះ មានការរួមចំណែកយ៉ាងធំធេងរបស់សង្គមទាំងមូល និងអង្គការក្នុងនិងក្រៅប្រទេស។ លោកស្រីបានស្នើឲ្យសម្ព័ន្ធសមាគមជនពិការវៀតណាមនាពេលខាងមុខបន្តអនុវត្តល្អនូវតួនាទីជាអង្គការប្រមូលផ្ដុំបណ្ដា
អង្គការជនពិការ ដើម្បីផលប្រយោជន៍របស់ជនពិការ។
អង្គប្រជុំបន្តជ្រើសតាំងលោកស្រី Dang Huynh Mai ជាប្រធានសម្ព័ន្ធសមាគមជនពិការវៀតណាម អាណត្តិ ២ (២០១៧ - ២០២២)៕