សម្ព័ន្ធសមាគមនារីវៀតណាម - ឡាវ បង្កើតកិច្ចសហប្រតិបត្តិការ

(VOVWORLD) -នាល្ងាចថ្ងៃទី ៧ កញ្ញា នៅទីក្រុងវៀងច័ន្ទ (ប្រទេសឡាវ) គណៈប្រតិភូសម្ព័ន្ធសមាគមនារីវៀតណាម ដឹកនាំដោយ លោកស្រី Nguyen Thi Thu Ha ប្រធានសម្ព័ន្ធសមាគមនារីវៀតណាម បានជួបសន្ទនាជាមួយលោក Xayxomphone Phomvihane ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សឡាវកសាងប្រទេស ក្នុងឱកាសគណៈប្រតិភូអញ្ជើញបំពេញទស្សនកិច្ចការងារនៅឡាវចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៩ កញ្ញា ឆ្នាំ ២០១៧។
សម្ព័ន្ធសមាគមនារីវៀតណាម - ឡាវ បង្កើតកិច្ចសហប្រតិបត្តិការ - ảnh 1សម្ព័ន្ធសមាគមនារីវៀតណាម - ឡាវ បង្កើតកិច្ចសហប្រតិបត្តិការ 

នាល្ងាចថ្ងៃទី ៧ កញ្ញា នៅទីក្រុងវៀងច័ន្ទ (ប្រទេសឡាវ) គណៈប្រតិភូសម្ព័ន្ធសមាគមនារីវៀតណាម ដឹកនាំដោយ លោកស្រី Nguyen Thi Thu Ha ប្រធានសម្ព័ន្ធសមាគមនារីវៀតណាម បានជួបសន្ទនាជាមួយលោក Xayxomphone Phomvihane ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សឡាវកសាងប្រទេស ក្នុងឱកាសគណៈប្រតិភូអញ្ជើញបំពេញទស្សនកិច្ចការងារនៅឡាវចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៩ កញ្ញា ឆ្នាំ ២០១៧។ នៅទីនេះ លោកស្រី Nguyen Thi Thu Ha បានជូនដំណឹងចំពោះលោក Xayxomphone Phomvihane ស្ដីពីលទ្ធផលនៃដំណើរទស្សនកិច្ចការងារនៅឡាវ ក៏ដូចជាលទ្ធផលនៃកិច្ចចរចារវាងសម្ព័ន្ធសមាគមនារីវៀតណាម និងសម្ព័ន្ធសមាគមនារីឡាវផងដែរ។

រីឯខ្លួនវិញ លោក Xayxomphone Phomvihane ស្នើឲ្យសម្ព័ន្ធសមាគមនារីវៀតណាមបន្តជំរុញខ្លាំងកិច្ចការឃោសនាដល់សមាគមនារីគ្រប់ជាន់ថ្នាក់ ជាពិសេសគឺយុវជនជំនាន់ក្រោយៗស្ដីពីទំនាក់ទំនងមិត្តភាព ចំណងសាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ។

ក៏នាល្ងាចថ្ងៃទី ៧ កញ្ញា ដដែល គណៈប្រតិភូសម្ព័ន្ធសមាគមនារីវៀតណាមបានអញ្ជើញទៅសាកសួរសុខទុក្ខ និងជួបធ្វើការជាមួយស្ថានទូតវៀតណាមប្រចាំនោឡាវ។

        មុននោះ នាព្រឹកថ្ងៃទី ៧ កញ្ញា គណៈប្រតិភូសម្ព័ន្ធសមាគមនារីវៀតណាម ដឹកនាំដោយលោកស្រី Nguyen Thi Thu Ha បានដំណើការកិច្ចចរចាជាមួយគណៈប្រតិភូសម្ព័ន្ធសមាគមនារីឡាវ ដឹកនាំដោយលោកស្រី Inlavanh Keobounphanh ប្រធានសម្ព័ន្ធសមាគមនារីឡាវ។ នៅទីនេះភាគីទាំងពីរបានប្រមូលផ្ដុំទៅលើបញ្ហាដែលមានអត្ថន័យជាក់ស្ដែងចំពោះនារីនៃប្រទេសទាំងពីរ។ បញ្ចប់កិច្ចចរចានេះ ភាគីទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈរវាងសម្ព័ន្ធសមាគមនារីវៀតណាម និងសម្ព័ន្ធសមាគមនារីឡាវ (ដំណាក់កាល ២០១៧ - ២០២២)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ