សម្ព័ន្ធសមាគមនារីវៀតណាមត្រូវផ្លាស់ប្តូរថ្មីសកម្មភាព
|
សម្ព័ន្ធសមាគមនារីវៀតណាមត្រូវផ្លាស់ប្តូរថ្មីសកម្មភាព |
(VOV)_នេះគឺជាមតិបញ្ជាណែនាំរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen
Xuan Phuc នៅក្នុងជំនួបធ្វើការជាមួយសម្ព័ន្ធសមាគមនារីវៀតណាម នាព្រឹកថ្ងៃទី៩
កក្កដា ដើម្បីបង្កើនការងាររួមសហការរវាងសមគមនិងរដ្ឋាភិបាល ពង្រីកថែមទៀត
តួនាទីរបស់អង្គការនយោបាយសង្គមសំខាន់នេះ ក្នុងការអនុវត្តគោលដៅអភិវឌ្ឍន៍
សេដ្ឋកិច្ច សង្គមកិច្ច សមភាពភេទ។ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc លើក
ច្បាស់ថា៖ នាពេលខាងមុខនេះសម្ព័ន្ធសមាគមនារីវៀតណាម ត្រូវជំរុញខ្លាំងការអនុ
វត្តកម្មវិធីសមភាពភេទ លើកកំពស់អត្រានារីក្នុងស្ថាប័នរដ្ឋ សមាគមគ្រប់ជាន់ថ្នាក់
ត្រូវផ្លាស់ប្តូរថ្មីសកម្មភាពថែមទៀត។ ស្ដីអំពីការរួមសហការរវាងសម្ព័ន្ធសមាគមនារី
វៀតណាម ជាមួយរដ្ឋាភិបាល នាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា៖ ត្រូវបង្កើនថែម
ទៀតការងារឃោសនា ដើម្បីបងប្អូននារីនៅតំបន់ទាំងឡាយ ក្តាប់ជាប់គោលការណ៍ គោលមាគា៍ គោលនយោបាយរបស់បក្ស ច្បាប់របស់រដ្ឋ លើកទឹកចិត្តបងប្អូននារី
អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ធ្វើមានបានសំរាប់គ្រួសារនិងសង្គម៕