សម្ព័ន្ធសមាគមបាល់ទាត់អាស៊ីលើកសរសើរក្រុមជំរើសនារីវៀតណាម

(VOVWORLD) -នៅក្នុងអត្ថបទថ្មីៗនេះអំពីការឧទ្ទេសនាមនូវក្រុមបាល់ទាត់នឹងចូលរួមការប្រកួតជើងឯកនារីអាស៊ី ២០១៨ នោះ គេហទំព័ររបស់សម្ព័ន្ធសមាគមបាល់ទាត់អាស៊ី(AFC) បានសង្កត់ធ្ងន់ថា វៀតណាមគឺជាក្រុមតែមួយគត់ក្នុងចំណោមក្រុមទាំង ៨ ដែលបានចូលរួមការប្រកួតជើងឯកបាល់ទាត់នារីអាស៊ីនៅ Jordan ដោយមិនដែលចាញ់ក្នុងឆ្នាំ ២០១៧។
សម្ព័ន្ធសមាគមបាល់ទាត់អាស៊ីលើកសរសើរក្រុមជំរើសនារីវៀតណាម - ảnh 1សម្ព័ន្ធសមាគមបាល់ទាត់អាស៊ីលើកសរសើរក្រុមជំរើសនារីវៀតណាម 

នៅក្នុងអត្ថបទថ្មីៗនេះអំពីការឧទ្ទេសនាមនូវក្រុមបាល់ទាត់នឹងចូលរួមការប្រកួតជើងឯកនារីអាស៊ី ២០១៨ នោះ គេហទំព័ររបស់សម្ព័ន្ធសមាគមបាល់ទាត់អាស៊ី(AFC) បានសង្កត់ធ្ងន់ថា វៀតណាមគឺជាក្រុមតែមួយគត់ក្នុងចំណោមក្រុមទាំង ៨ ដែលបានចូលរួមការប្រកួតជើងឯកបាល់ទាត់នារីអាស៊ីនៅ Jordan ដោយមិនដែលចាញ់ក្នុងឆ្នាំ ២០១៧។ ប្រការទាំងនេះបានបង្ហាញថា វៀតណាមគឺជាក្រុមដែលមានការត្រៀមរៀបចំល្អ មានបច្ចេកទេស និងកាយសម្បទាល្អ។  កូនសិស្សរបស់គ្រូបង្វឹក Mai Duc Chung បានឆ្លងកាត់ការប្រកួតដ៏ជោគជ័យនៅ ម៉ាឡេស៊ី និងគូឡាឡាំពួ ហើយដណ្ដើមបានមេដាយមាស SEA Games ២៩ នាខែសីហា។

គេហទំព័រ AFC បានសង្កត់ធ្ងន់ថា៖ ឆ្នាំ ២០១៨ “គេសង្ឃឹមថានឹងមានការបោះជំហានដ៏ធំធេងទៅមុខ ដោយមានកីឡាការិនីដែលមានទេពកោសល្យទាំងនេះ  ក្រុមជំរើសនារីវៀតណាមអាចក្ដាប់ជាប់នូវឱកាស ហើយទទួលបានជោគជ័យនៅ Jordan”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ